លោកអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក   គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញ ជាអធិបតី ក្នុងពិធីចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ស្រុកកោះញែក។ បញ្ជាក់ពូជស្រូវ សែនក្រអូប០១ ដែល បានចែកដល់កសិករសរុបមានចំនួន៤ ០០០គីឡូក្រាម ដើម្បីចែកជូនដល់ កសិករ ចំនួន១០០ គ្រួសារ នៅក្នុងឃុំរយ៉ ស្រុកកោះញែក ដែលក្នុង០១គ្រួសារទទួលបានពូជស្រូវចំនួន ៤០គីឡូក្រាម។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាល រង ខេត្ត មេបញ្ជាការ កងកម្លាំងទាំងបី លោកនាយករដ្ឋបាលសាលាខេត្ត លោក លោក ស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរស្រុក -ឃុំ មន្ត្រីជំនាញ និងប្រជាពលរដ្ឋ ពិធីនេះ ប្រព្រឹត្តទៅ នៅ បរិវេណសាលាឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕

...

ប្រភព ៖ រដ្ឋបាលខេត្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print