ខេត្តកណ្តាល ÷ ជនសង្ស័យ០៣នាក់ ដែលសុទ្ធតែមានប្រវត្តិជាប់ពន្អនាគារ ២ឆ្នាំនិង៣ឆ្នាំដូចគ្នាករណីរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាច់កម៉ូតូ ពេលបានចាញមកវិញមិនរៀងចាល បបួលគ្នាប្រើប្រើប្រាស់គ្រឿងញៀន និងកាច់កម៉ូតូត្រូវសមត្ថកិច្ចចាប់វាយខ្នោះជាថ្មីម្តងទៀត។ ហេតុការណ៍នេះកើតនៅវេលាម៉ោង ១៥និង១០នាទីថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២៦ នៅចំណុចក្នុងបរិវេណផ្ទះសំណាក់ដាល្លាវ៉ាន់ ស្ថិតក្នុងភូមិ ថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនិងត្រូវខ្លួនបាននៅថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៦ ។
ក្រោមកិច្ចសហការ រវាងអធិការដ្ធានគរបាលក្រុងតាខ្មៅ និងអធិការដ្ធាននគរបាលក្រុងសំពូន លោកអធិការទាំង ពីរ បានប្រាប់ដូចគ្នាថា ជនរងគ្រោះឈ្មោះ ហៃ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរជាងឈើ។ ចំនែកជនសង្ស័យ៣នាក់មាន ÷១-ឈ្មោះ ពៅ សុថានៈ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល គ្មានមុខរបរពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារចំនួន០៣ឆ្នាំ ក្នុងករណី រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់,២-ឈ្មោះ វណ្ណៈ ណុច ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសែម សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល គ្មានមុខរបរពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ០៣ឆ្នាំ ក្នុងករណីរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ន៨ង៣-ឈ្មោះរ៉ា សីហា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកជ្រៃ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល គ្មានមុខរបរពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន២ឆ្នាំ ក្នុងករណី អំពើលួចកាច់កម៉ូតូ។ ជនសង្ស័យទាំង០ ៣នាក់ ( វិជ្ជមាននូវសារធាតុញៀន)។ វត្ថុតាងចាប់យក÷ – ម៉ូតូ០១គ្រឿងម៉ាកHONDA Dream C125 ពណ៌ខ្មៅ គ្មានស្លាកលេខ (ជារបស់ជនរងគ្រោះ យកបានមកវិញ )- ទូរស័ព្ទដៃចំនួន០២គ្រឿង (របស់ជនសង្ស័យ)- ដង្កាប់ចំនួន០១ -សោរខ្សៀលេខ ៨ ចំនួន០១ – កាបូបស្ពាយចំហៀង ចំនួន០១ ។
លោកអធិការបញ្ជាក់បន្ថែមថា កាលវេលាកើតហេតុជនរងគ្រោះ បានជិះម៉ូតូ មកដេកនៅក្នុងផ្ទះសំណាក់ ដាល្លាវ៉ាន់ក្រោយមកក៏មានជនសង្ស័យចំនួន០៣នាក់ បានមកធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះនៅផ្ទះសំណាក់ ជិះគេចខ្លួនបាត់ទៅ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីឲ្យជួយស្រាវជ្រាវរកជនសង្ស័យ បន្ទាប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាខ្មៅសហការជាមួយកម្លាំងសមត្ថកិច្ចផ្នែកយុត្តិធម៌ក្រុងតាខ្មៅនិងសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ធ្វើការស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ ជាមួយវត្ថុតាង គឺម៉ូតូរបស់ជនរងគ្រោះ និងនាំមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបាននាំគ្នាធ្វើសកម្មភាព លួចកាច់កម៉ូតូ របស់ជនរងគ្រោះនៅក្នុងផ្ទះសំណាក់ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕










