សាឡង់ដឹកខ្សាច់១គ្រឿងលិច ចូលទន្លេ ក្រោយបើកបុកសសរស្ពានជ្រោយចង្វា សំណាងគ្មានមនុស្សរងរបួស

ចែករំលែក៖

ភ្នំពេញ : សាឡង់ដឹកខ្សាច់១គ្រឿងបានលិច បន្ទាប់ពីជួបគ្រោះថ្នាក់ ជ្រុលទៅបុកបង្គោលសរសរស្ពានជ្រោយចង្វារ សំណាងគ្មានមនុស្សរងរបួស ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ទីតាំងកើតហេតុស្ថិតនៅក្រោមស្ពានជ្រោយចង្វារ ស្ថិតក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

បន្ទាប់ពីបានទទួលព័ត៌មានពីករណីលិចសាឡង់ដឹកខ្សាច់ បុកគ្រឹះសសរស្ពានជ្រាយចង្វារហើយក៏រសាត់បន្តតាមបណ្តោយដងទន្លេសាប ស្ថិតក្នុងព្រំប្រទល់សង្កាត់ទួលសង្កែទី១ និងសង្កាត់ប្ញស្សីកែវ លោកអភិបាលខណ្ឌប្ញស្សីកែវ លោក ជិន ប៊ុនធឿន អភិបាលគណ:អភិបាលខណ្ឌសហការជាមួយលោក ហ៊ាង ថារ៉េត អធិការខណ្ឌដើមកបីចុះអន្តរាគមន៍ បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុភ្លាមៗ និងបញ្ជារក្រុមពន្លត់អគ្គីភ័យចំនួន៣ក្រុមរួមមាន ក្រុមពន្លត់ស៊ូរ៉ាវអាល់ម៉ឺន ក្រុមពន្លត់អគ្គីភ័យស៊ូរ៉ាវអាល់អឹកពើរ និងក្រុមពន្លត់អគ្គិភ័យគីឡូម៉ែត្រលេខ៩ ធ្វើប្រតិបត្តិជួយសង្គ្រោះជនរងគ្រោះបានចំនួន៣នាក់ទាន់ពេលវេលា ដោយមិនមាននរណាម្នាក់លង់ទឹក និងបាត់បង់អាយុជីវិតឡើយ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានចាត់កម្លាំងដាក់ទូកប្រចាំការដោយមានដាក់ភ្លើងសញ្ញាសំគាល់នៅទីតាំងខាងលើដើម្បីជៀសវាងមានសាឡង់ កប៉ាល់ និងទូកផ្សេងជិះមកប៉ះទង្គិចបណ្តាលឲ្យលិច ឬមានគ្រោះថ្នាក់ម្តងទៀត៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print