កម្លាំងចម្រុះ​ខណ្ឌទាំង១៤ ចុះត្រួតពិនិត្យទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឃ្លាំង សិប្បកម្មសង្ស័យបាននាំចូលសាច់បង្កកគ្រប់ប្រភេទពីប្រទេសថៃ​ ចំនួន ៥១ទីតាំង

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​រដ្ឋបាលរាជធានីភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៦នេះថា៖​ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ​ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៨៩ទីតាំង។ ជាលទ្ធផលក្រុមការងារបានចុះត្រួតពិនិត្យទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥២០​នា​​​ក់ (ស្រី ១៧៨នា​​​ក់​​) ក្នុងនោះជនបរទេសដែលស្នាក់នៅដោយពុំមានលិខិត ឆ្លងដែនមានចំនួន ៣នាក់។​ ក្នុងចំណោម ៨៩ទី​តាំ​ងនេះ ក្នុ​ង​នោះ​ក្រុ​មកា​រងា​របាន​ពិនិត្យ​ឃើ​ញ​មានទីតាំងក​រណី​​​កា​​រ​ឆបោ​ក​តាម​​ប្រ​ព័​ន្ធ​បច្ចេកវិទ្យា​ (ONLINE SCAMS) ចំនួន ០៣ករណី រួមមាន៖

*នៅផ្ទះលេខ១០៦ ផ្លូវលេខ៩ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ៣ ដោយបានឃាត់ខ្លួន​ជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៥នាក់ ព្រមទាំងសម្ភារមួយចំនួន។ 

*នៅផ្ទះលេខ០៧ ផ្លូវលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ ៣ ដោយបានឃាត់ខ្លួន​ជ​ន​ស​ង្ស័​យជាជនជាតិបង់ក្លាដេសចំនួន ៩នាក់ (ពុំមានលិខិត ឆ្លងដែន ៣នាក់) ព្រមទាំ​ង​សម្ភា​រមួយចំនួន និងឧបក​រ​ណ៍​ប្រើ​ប្រា​ស់​គ្រឿ​ង​ញៀ​ន​មួយចំនួន។ 

*អគារខុនដូ ដឺខាសហ្សល រ៉ូយ៉ាល់ (DE CASTLE ROYAL) ស្ថិតនៅអគារ៣៤ ផ្លូវ២៨៨ ភូមិ៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នៅជាន់ទី១៣ (បន្ទប់លេខ១៣០៩) ជាន់ទី​​១​១ (បន្ទប់លេខ១១០៩) ជាន់ទី៦ (បន្ទប់លេខ៦០៥) ដោយបានឃាត់ខ្លួនជន​ជាតិវៀ​ត​ណា​ម ១០​នាក់ ព្រមទាំង​សម្ភា​រមួយចំនួន។

ជនសង្ស័យ​ និងសម្ភារត្រូវ​បា​ន​ប​ញ្ជូន​ទៅ​ស្ន​ង​កា​រដ្ឋា​ន​ន​គ​រ​បា​​ល​រាជ​ធា​នី​ភ្នំ​​ពេ​ញ​ ​ដើម្បីបន្ដនីតិវិធី។ ចំពោះទីតាំងផ្ទះ និងបន្ទប់​ខាង​លើ​ ក្រុមការងារបានសម្រេចបិទ ជាបណ្ដោះអាសន្ន។ ជាមួយគ្នានេះដែរ ស្នងការដ្ឋា​​​ន​ន​គ​រ​បា​ល​រាជធានីភ្នំពេញ បានអនុវត្តកា​រ​​ផាក​​ពិន័យ​ចំពោះម្ចាស់ ឬ​អ្ន​ក​គ្រ​ប់គ្រ​ង​ទី​តាំ​ង​រ​ស់​នៅប្រ​មូ​ល​ផ្ដុំ​តា​ម​អ​នុ​ក្រឹត្យ​លេ​ខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន ៨នាក់ គិតជាថវិកាសរុបបានចំនួន ៣២.០០០.០០០រៀល​។

ដោយឡែកក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការរដ្ឋបាលខណ្ឌទាំងអស់សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងឃ្លាំង និងសិប្បកម្មសង្ស័យបាននាំចូល ស្តុកទុក និងចែកចាយ ទំនិញ ត្រី សាច់ បង្កកគ្រប់ប្រភេទពីប្រទេសថៃ សរុបបានចំនួន ៥១ទីតាំង។ ក្នុងចំណោមទីតាំងទាំងអស់នេះ កម្លាំងចំរុះបានរកឃើញទីតាំងឃ្លាំង និងសិប្បកម្មចំនួន ៤កន្លែង នៅខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ ដែលមានស្តុកសាច់ និងប្រហិតចម្រុះគ្រប់ប្រភេទជាច្រើនមុខ ដែលបាននាំចូលពីប្រទេសថៃ។

...

ក្រោយប្រតិបត្តិការចប់​ ក្រុមការងារបានសម្រេចបិទទីតាំងទាំងនោះបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទាំងនោះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print