ឈ្មួញឈើឈ្មោះអ៊ុំ រតនៈហៅពៅប្រជ្រុយនិងឈ្មោះធឹងលាងស្រេងធ្វើជំនួញឈើខុសច្បាប់ដោយសារសមត្ថកិច្ចខ្លះពុករលួយ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្បួនរថយន្តកូរ៉េធំៗ របស់លោក ធឹង លាងស្រេង កំពុងសម្រុកដឹកឈើចេញពីទឹកដីខេត្តព្រះវិហារ ក្រោម រូបភាពប៉េសេ សេះហោះ ចូលមកចែកចាយតាមដេប៉ូនានាក្នុងក្រុងសៀមរាបឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើស្រុកស្វាយលើនិងស្នាក់ការជាច្រើនទៀតបានយ៉ាងរលូនដោយសារមេព្រៃនិងសមត្ថកិច្ចជំនាញតាមដងផ្លូវជាអ្នកបើកភ្លើងខៀវ ដែលក្នុង នោះមានឈ្មោះ អ៊ុំ រតនៈ ហៅពៅប្រជ្រុយ ជាអ្នកបាចលុយឲ្យមន្ដ្រីសមត្ថកិច្ច ។

តាមប្រភពឲ្យដឹងថា រថយន្តដឹកឈើ របស់ឈ្មួញនេះបានដឹកចេញពីដេប៉ូ នៅ ស្រុកស្វាយលើដែលមានយីហោ ធឹង លាងស្រេង មានទីតាំងនៅភូមិអង្កាញ់ (ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ ដែលជាតំបន់កាប់បំផ្លាញព្រៃឈើដ៏ធំនៅខេត្ដសៀមរាប ។ ប្រភពព័ត៌មានបានឲ្យ ដឹងទៀតថា ក្បួនរថយន្តដឹកឈើខាងលើ នេះចេញពីដេប៉ូនៅស្រុកស្វាយលើ ដែល មានម្ចាស់ឈ្មោះស្រេង។ បើទោះបីជា មានការដឹកជញ្ជូនឈើ បែបទ្រង់ទ្រាយធំ ចូលមកចែកចាយនៅក្រុងសៀមរាបយ៉ាង នេះក្ដី គេនៅមិនទាន់ឃើញអាជ្ញាធរ និង ជំនាញរដ្ឋបាល ព្រៃឈើត្រួតពិនិត្យទៅ លើសកម្មភាពរថយន្តដឹកឈើរបស់ឈ្មោះ ស្រេងនៅឡើយទេ ខណៈមានប្រភពខ្លះ បានទម្លាយថា ម្ចាស់រថយន្តដឹកឈើនេះ បានរត់ការជាមួយស្ថាប័នពាក់ព័ន្ធអស់ ហើយ ។

គេចង់ឃើញសមត្ថកិច្ច និងជំនាញពាក់ព័ន្ធធ្វើការត្រួតពិនិត្យ នូវសកម្មភាព រថយន្តដឹកឈើខាងលើ ថាតើមានច្បាប់ គ្រប់គ្រាន់ដែរឬទេ? ដូច្នេះសមត្ថកិច្ច គួរតែធ្វើការត្រួតពិនិត្យឡើងវិញដោយឈើខ្លះមានប្រភេទម៉ាស៊ីនងោងអាចសង្ស័យថា ប្រមូលទិញពីឈើក្រៅក្រុមហ៊ុន ។ ប្រភពមួយទៀតបានទម្លាយថាឈ្មួញឈើឈ្មោះធឹង លាងស្រេង និងលោក ពៅបានរត់ការបង់លុយតាមផ្លូវឲ្យសមត្ថកិច្ចរួចហើយ ។

ទាក់ទិនទៅនឹងការដឹកជញ្ជូនឈើនេះដែរលោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបមិនអាចទាក់ទងសុំការពន្យល់បានទេដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា ។

សូមរំលឹកថាសកម្មភាពដឹកជញ្ជូននិងកាប់បំផ្លាញឈើនៅខេត្តសៀមរាបត្រូវបានគេសង្កេតឃើញថាមានការកើនឡើងគួរឲ្យព្រួយបារម្ភខណៈជំនាញរដ្ឋបាលព្រៃឈើខេត្តមួយនេះក្រោមការគ្រប់គ្រងដោយលោកទា គឹមសុទ្ធ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសម្ងំកើបលុយជាច្រើនឆ្នាំ មកហើយពោលគឺគ្មានឆន្ទះ ក្នុងការបង្ក្រាបម្តងណាឡើយទើបបទល្មើសកើតមានដូចផ្សិត ៕

siemrab-1 siemrab-2 siemrab-3

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print