ក្រោយអង់គ្លេសចាកចេញពីអឺរ៉ុប បារាំងបានសាងសង់ជញ្ជាំងទប់ស្កាត់ជនភៀសខ្លួនចូលទៅអង់គ្លេស

ចែករំលែក៖

បច្ចុប្បន្នជនភៀសខ្លួនចូលដល់តំបន់អឺរ៉ុបកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្នុងនោះមានជនភៀសខ្លួនខ្លះបានលួចចូលតាមរថយន្តដឹកទំនិញទៅកាន់ប្រទេសង់គ្លេស។ ទាំងនោះហើយបានជម្រុញឲ្យបារាំង សាងសង់ជញ្ជាំងបេតុងព័ទ្ធការពារកំពង់ផែ ក្រុងកាឡេ មានកម្ពស់ដល់ទៅ៤ម៉ែត្រ និងប្រវែងមួយគីឡូម៉ែត្រជំនួសរបាំងលួស។

ការសាងសង់ខាងលើរបស់បារាំង ត្រូវបានភាគីអង់គ្លេស ជាអ្នកផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់ក្នុងតម្លៃទឹកប្រាក់ ជាង ២លាន៧សែនអឺរ៉ូ ត្រូវបានផ្តួចផ្តើមសាងសង់ឡើងក្នុងកម្មវត្ថុចំបងតែមួយគត់គឺដើម្បីទប់ស្កាត់កុំឲ្យជនអន្តោប្រវេសន៍អាចជ្រៀតចូលដល់កំពង់ផែកាឡេបាន។ កំពង់ផែកាឡេ ដែលជាច្រកដ៏សំខាន់សម្រាប់ឆ្លងទៅប្រទេសអង់គ្លេស។

ជាញឹកញាប់ក្រុមជនភៀសខ្លួនទាំងហ្វូងៗ ដែលរង់ចាំតែឱកាស បាននាំគ្នាវាយឆ្មក់ចូលតំបន់កំពង់ផែ ដោយស្ទាក់ឡានកាមីញ៉ុង ឡានដឹកទំនិញ ដើម្បីឡើងពួនជិះឆ្លងដោយខុសច្បាប់ទៅកាន់ប្រទេសអង់គ្លេស។

អគ្គនាយកកំពង់ផែកាឡេ ដែលទាមទារសំណង់ជញ្ជាំងការពារតាំងពីយូរមកហើយសង្ឃឹមថា នៅពេលជញ្ជាំងសង់រួច ជនភៀសខ្លួនពិតជាមិនអាចរត់ឡើងឆ្លងទៅលើផ្លូវចាំតោងឡើងឡានបានទៀតទេនៅពេលយប់ ព្រោះនៅលើជញ្ជាំងនោះមានការពារបន្ថែមដោយមែកឈើ ដើមឈើ ឬធុងហ្កាស៕

1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print