លោក លី ធុជ៖ រយៈពេល៧០ឆ្នាំ ដែលទ្វារនៃចំណងការទូតរវាងកម្ពុជា និងរុស្សី បានបើកឡើងមិនដែលបានបិទឡើយ

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី តំណាងឱ្យរាជរដ្ឋា ភិបាលកម្ពុជា អនុប្រធាន ទី ១ អាជ្ញាធរ មីន បានបញ្ជាក់ថា ឆ្នាំនេះជាគម្រប់ខួប៧០ឆ្នាំដែលទ្វារនៃចំណងការទូតរវាងកម្ពុជា និងរុស្ស៊ីបានបើកឡើងហើយទ្វារនេះមិនដែលបានបិទម្តងណាឡើយក្នុងរយៈពេលប្រាំពីរទសវត្សរ៍នេះ។ ខ្ញុំក៏សូមសម្តែងសេចក្តីសាទរជូនចំពោះប្រទេស និង ប្រជាជនរុស្សី ក្នុងឱកាសនៃទិវានៃប្រទេសរុស្ស៊ី ។

    លោកបណ្ឌិត លី ធុជ បាន បញ្ជាក់បែបនេះ ក្នុងឱកាសឯកឧត្ដមចូលរួមជាភ្ញៀវកិត្តិយស ក្នុងទិវានៃប្រទេសរុស្ស៊ី Russia Day) កាលពីរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ។ 

...

    លោកបញ្ជាក់ថា ពេលវេលា និងពិភពលោក មានការប្រែប្រួល ប៉ុន្តែមិត្តភាព សេចក្តីគោរព និងទំនុកចិត្តរវាងប្រទេសទាំងពីរ មិនមានការប្រែប្រួលឡើយ។ តាមរយៈចំណងមិត្តភាពនេះ រុស្ស៊ីបានចូលរួមសំខាន់ក្នុងកសាងធនធានមនុស្សនៅកម្ពុជា ពោល និស្សិតប្រមាណប្រាំបីពាន់នាក់បានទៅបន្តការសិក្សានៅរុស្ស៊ី និងបានត្រលប់មកវិញ ហើយដើរតួសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ រុស្សីក៏បានចូលរួមយ៉ាងសំខាន់ក្នុងពិភពលោក តាមរយៈវិទ្យាសាស្ត្រ អក្សរសាសន៍សិល្បៈ និងតន្ត្រី៕ ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print