ខ្សែប្រយុទ្ធ Cyle Larinជួយសង្គ្រោះសហម្ចាស់ផ្ទះកាណាដា យកបានមួយពិន្ទុដំបូងក្រោយស្មើបូស្នៀ ១-១

ចែករំលែក៖

ខ្សែប្រយុទ្ធ Cyle Larin បានក្លាយជាវីរបុរសរបស់ក្រុមជម្រើសជាតិកាណាដា បន្ទាប់ពីចូលជាកីឡាករបម្រុង និងរកគ្រាប់បាល់តាមស្មើជួយក្រុមស្មើ ១-១ ជាមួយក្រុម បូស្នៀ ក្នុងការប្រកួតបើកឆាកពូល B នៃព្រឹត្តិការណ៍ FIFA World Cup កាលពីថ្ងៃសុក្រ។

វាជាលើកទីមួយហើយដែលកាណាដាគេចផុតពីការបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup បន្ទាប់ពីពួកគេបានចាញ់ទាំងបីប្រកួតដំបូងក្នុងពូលក្នុងឆ្នាំ ១៩៨៦ និងបន្ទាប់មកម្តងទៀតនៅឆ្នាំ ២០២២។

ក្រោយការប្រកួត Larin បាននិយាយថា៖ «វាជាពេលវេលាពិសេសសម្រាប់ខ្ញុំ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីជួយក្រុម។ ខ្ញុំតែងតែរកគ្រាប់បាល់នៅពេលកាណាដាត្រូវការខ្ញុំ»។

ក្រុមបូស្នៀបាននាំមុខមុននៅនាទីទី ២១ តាមរយៈការតែតបញ្ចូលទីរបស់ Jovo Lukic ដែលជាគ្រាប់បាល់អន្តរជាតិដំបូងរបស់គេ។

បន្ទាប់ពីត្រូវបានភ្ញៀវនាំមុខ កាណាដាបានបង្កើនសម្ពាធវាយលុកជាបន្តបន្ទាប់។ នៅនាទីទី ៥៣ Richie Laryea មានឱកាសមាសក្នុងការតាមស្មើ ប៉ុន្តែការស៊ុតរបស់គេត្រូវបាន Sead Kolasinac សង្គ្រោះនៅលើបន្ទាត់ទី ដោយបាល់ប៉ះរបារទីមុនចេញក្រៅ។

ការប្រកួតនៅកីឡាដ្ឋានក្នុងទីក្រុង Toronto បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏អស្ចារ្យ ដោយអ្នកគាំទ្រកាណាដារាប់ម៉ឺននាក់ស្លៀកពាក់ពណ៌ក្រហម និងស្រែកគាំទ្រពាក្យ “កាណាដា” ពេញការប្រកួត។

គ្រូបង្វឹកកាណាដា Jesse Marsch បានសរសើរកីឡាករបម្រុងដែលបានជួយផ្លាស់ប្តូរស្ថានការណ៍នៃការប្រកួត។

លោកបាននិយាយថា៖ «កីឡាករបម្រុងបានធ្វើឱ្យការប្រកួតមានល្បឿនលឿនជាងមុន ហើយយើងអាចមើលឃើញថាគូប្រកួតចាប់ផ្តើមអស់កម្លាំង។ ខ្ញុំបានប្រាប់កីឡាករថា ពេលនេះគឺជាឱកាសរបស់យើងក្នុងការស្វែងរកគ្រាប់បាល់»។

ក្នុងតង់ទីពីរ កាណាដាបានបង្ហាញទម្រង់លេងកាន់តែល្អប្រសើរ និងគ្រប់គ្រងការប្រកួតបានច្រើនជាងមុន។ ទោះជាយ៉ាងណាបូស្នៀក៏មានឱកាសបន្ថែមគ្រាប់បាល់ផងដែរ ប៉ុន្តែអ្នកចាំទី Maxime Crepeau បានសង្គ្រោះបាល់យ៉ាងល្អក្នុងការបង្ហាញខ្លួន World Cup ជាលើកដំបូងរបស់ខ្លួន។

ខ្សែការពារ Alistair Johnston បាននិយាយថា ក្រុមមិនបានបាក់ទឹកចិត្តក្រោយរងគ្រាប់បាល់នាំមុខឡើយ។

សម្រាប់ការប្រកួតបន្ទាប់បូស្នៀនឹងប៉ះ ក្រុមស្វីសនៅថ្ងៃទី ១៨ ខែមិថុនានៅទីក្រុងឡូសអេនជឺលេសខណៈដែលកាណាដាប្រឈមមុខនឹងក្រុមកាតានៅនៅទីក្រុង Vancouver ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print