នាព្រឹកនេះ! ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ​រដ្ឋលេខាធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន វិញ្ញាសាសួរផ្ទាល់មាត់ចាប់ផ្តើមហើយ

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះបេក្ខជនទាំង ៤៦រូប ដែលបាន​ឆ្លង​កាត់​ការ​ប្រឡង​ប្រជែង​លើ​វិញ្ញាសាសរសេរលើកទី១ ដោយជោគជ័យ ត្រូវបានបន្តចូលរួមប្រឡងប្រជែងគ្នាលើ «វិញ្ញា​សា​សួរផ្ទាល់មាត់» ដែលចាប់ផ្តើមនៅម៉ោង ៧:០០នាទីព្រឹក។

ក្នុងដំណើរការប្រឡងប្រជែងនេះ តម្រូវឱ្យបេក្ខជន ១រូប ចូលទៅតតាំងមតិក្រោមការចោទសួរពីសាស្ត្រាចារ្យ ៣រូប ដើម្បីធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងហេតុប្បទ្ទេសរបស់បេក្ខជនពាក់ព័ន្ធទៅនឹងជំនាញបច្ចេកទេស ក្នុងពេលតែមួយ ដោយប្រើថេរៈវេលា ១៥នាទី ទៅ ៣០នាទី។

ការប្រឡងប្រជែងនេះ មានការចូលរួមតាមដាន ដោយតំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍សាធារណជន​និងក្រុមការងារត្រួតពិនិត្យនិងវាយតម្លៃផងដែរ។

...

មុនចាប់ផ្តើមដំណើរការប្រឡងប្រជែង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង កំពុងមានវត្តមាននៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ និងណែនាំដល់អនុគណៈកម្មការមេប្រយោគ ពីយន្តការ និងនីតិវិធី ដែលកំណត់ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print