សេចក្តីជូនដំណឹង ស្តីពីការបើកឱ្យទស្សនារួតបាកាន ប្រាសាទអង្គរវត្តជារៀងរាល់ថ្ងៃ លើកលែងតែរសៀលថ្ងៃទី១៤ និងថ្ងៃទី២៨ នៃខែនីមួយៗ

ចែករំលែក៖

ខេត្តសៀមរាប​៖​ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង/ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា អាជ្ញាធរ ជាតិអប្សរាបើកឱ្យទស្សនារួតបាកានប្រាសាទអង្គរវត្តជារៀងរាល់ថ្ងៃ លើកលែងតែពេលរសៀលថ្ងៃទី១៤ និង ថ្ងៃទី២៨ នៃខែនីមួយៗ ចាប់ពីម៉ោង១៣:០០នាទីរសៀល ដើម្បីអនុញ្ញាតឱ្យក្រុមការងារជំនាញបំពេញការងារ បច្ចេកទេសផ្សេងៗ ក្នុងគោលដៅធានានូវតម្លៃទីសក្ការៈនេះឱ្យបានល្អប្រសើរ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print