ខេត្តស្វាយរៀង: កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បន្តឃាត់ខ្លួនក្មេងទំនើងចំនួន ០៤នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សង្ឃ័រ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានទទួលពត៌មានថា នៅត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានក្មេងទំនើងចំនួន ០៤នាក់ ជិះម៉ូតូ ០២គ្រឿង ដោយក្នុងដៃមានកាន់កាំបិតផ្គាក់ និងដាវកែច្នៃ។
ក្រោយពីទទួលបានព័ត៌មានរួចមក និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានចាត់តាំង លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សង្ឃ័រ ស្រាវជ្រាវដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនចំនួន ០៤នាក់ ប្រុស រួមមាន ១-ឈ្មោះ ម៉ែន រស្មី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ
២-ឈ្មោះ ឆាយ រតន:មន្នីឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ៣-ឈ្មោះ រាម សុផា ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ
និងទី៤-ឈ្មោះ ម៉ប វី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង ០៤នាក់ មានទីលំនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ព្រមទាំងបានដកហូតវត្ថុតាង រួមមាន កាំបិតផ្គាក់ ០១ដើម ដាវកែច្នៃ ០២ដើម និងម៉ូតូ ០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នា ជិះម៉ូតូ ០២គ្រឿង ដោយក្នុងដៃមានកាន់កាំបិត និងដាវ ក្នុងគោលបំណង់ទៅវាយ ជនម្នាក់ទៀត ប្រាកដមែន។ មូលហេតុ: មានទំនាស់ពាក្យសម្តីនិងគ្នា។
បច្ចុប្បន្ន ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរួចមក ក្រុមក្មេងទំនើងទាំង ០៤នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់ផងដែរ។










