Cristiano Ronaldo បង្ហាញរាងដ៏រឹងមាំនៅឆ្នេរសមុទ្ររដ្ឋ Florida មុនការប្រកួត World Cup បើកឆាក

ចែករំលែក៖

កំពូលខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានឆក់យកការចាប់អារម្មណ៍ពីអ្នកគាំទ្រជាថ្មី បន្ទាប់ពីត្រូវបានគេប្រទះឃើញកំពុងសម្រាក និងហាត់ប្រាណនៅឆ្នេរសមុទ្រ Palm Beach ក្នុងរដ្ឋ Florida មុនការប្រកួតបើកឆាក FIFA World Cup 2026 របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់។

តារាបាល់ទាត់វ័យ ៤១ ឆ្នាំរូបនេះ បានស្លៀកខោខ្លី និងពាក់វ៉ែនតាខ្មៅ បង្ហាញសាច់ដុំក្បាលពោះ ទ្រូង និងជើងដ៏រឹងមាំ ខណៈដើរលេងលើឆ្នេរខ្សាច់ជាមួយមិត្តរួមក្រុមមួយចំនួន រួមទាំងខ្សែការពារ Diogo Dalot ផងដែរ។

វីដេអូដែលត្រូវបានចែករំលែកលើបណ្ដាញសង្គម បង្ហាញឱ្យឃើញ Ronaldo ឈរក្បែរកៅអីសម្រាក និងឆ័ត្រនៅឆ្នេរសមុទ្រ។ នៅពេលសង្កេតឃើញមានមនុស្សកំពុងថតរូប និងវីដេអូរបស់ខ្លួន គេបានលើកដៃបង្ហាញប្រតិកម្មបន្តិចបន្តួច។

Ronaldo កំពុងត្រៀមខ្លួនសម្រាប់ការចូលរួម World Cup ជាលើកទី ៦ ក្នុងអាជីព ដែលជាសមិទ្ធផលដ៏កម្រសម្រាប់កីឡាករបាល់ទាត់អាជីព។
ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ នឹងបើកយុទ្ធនាការ World Cup របស់ខ្លួនដោយជួបក្រុម កុងហ្គោ នៅទីក្រុង Houston នាថ្ងៃពុធខាងមុខ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Roberto Martinez។

ទោះបីជាមានវ័យ ៤១ ឆ្នាំហើយក៏ដោយ Ronaldo នៅតែជាជម្រើសដ៏សំខាន់មួយសម្រាប់ក្រុមជាតិ បើទោះបីជាមានការជជែកវែកញែកពីតួនាទីរបស់គេ បន្ទាប់ពីការបង្ហាញទម្រង់លេងមិនសូវលេចធ្លោក្នុង World Cup 2022 ក៏ដោយ។

បន្ទាប់ពីចាកចេញពី Manchester United ជាលើកទីពីរ Ronaldo បានផ្លាស់ទៅលេងឱ្យ Al-Nassr នៅលីគអារ៉ាប៊ីសាអូឌីត និងបន្តរកគ្រាប់បាល់បានយ៉ាងច្រើន។

រហូតមកដល់ពេលនេះ Ronaldo បានស៊ុតបញ្ចូលទីចំនួន ១២៣ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៤២ ប្រកួតឱ្យ Al-Nassr ហើយកាលពីរដូវកាលមុន គេក៏បានជួយក្លិបឈ្នះជើងឯក Saudi Pro League ដែលជាពានរង្វាន់ដំបូងរបស់គេចាប់តាំងពីផ្លាស់មកមជ្ឈិមបូព៌ា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print