អ្នកគាំទ្រស្រីដ៏ល្បីរបស់ប៉ារ៉ាហ្គាយ ផ្ទុះការចាប់អារម្មណ៍នៅ World Cup ទោះក្រុមជាតិចាញ់អាមេរិកយ៉ាងធ្ងន់

ចែករំលែក៖

អ្នកគាំទ្រក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ និងតារាម៉ូដែលដ៏ល្បី Marisol Olmedo កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីត្រូវបានគេប្រទះឃើញនៅលើកៅអីទស្សនិកជនអំឡុងការប្រកួតបើកឆាក FIFA World Cup 2026 រវាងប៉ារ៉ាហ្គាយ និងសហរដ្ឋអាមេរិក នៅទីក្រុង Los Angeles។

ទោះបីជាក្រុមជម្រើសជាតិប៉ារ៉ាហ្គាយបានរងបរាជ័យយ៉ាងធ្ងន់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះអាមេរិកក្នុងលទ្ធផល ៤-១ ក៏ដោយ Olmedo នៅតែបង្ហាញភាពស្មោះត្រង់ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមជាតិរបស់នាង។

Olmedo បានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម Instagram បង្ហាញពីសកម្មភាពរបស់នាងនៅក្នុងកីឡាដ្ឋាន SoFi Stadium ដោយរាំ និងគាំទ្រក្រុមជាតិរបស់ខ្លួន ព្រមជាមួយសារថា៖ «ខ្ញុំនឹងគាំទ្រអ្នកគ្រប់ពេលវេលា ប៉ារ៉ាហ្គាយជាទីស្រឡាញ់របស់ខ្ញុំ»។

Olmedo ដែលមានអ្នកតាមដានជាង 225,000 នាក់នៅលើ Instagram បានចែករំលែកដំណើររបស់នាងនៅ World Cup ជាបន្តបន្ទាប់ ដោយបានធ្វើដំណើរមកកាន់ Los Angeles និងស្នាក់នៅតំបន់ Hollywood មុនការប្រកួតចាប់ផ្តើម។

គួរឱ្យចាប់អារម្មណ៍ផងដែរថា មុនពេលក្លាយជាតារាបណ្ដាញសង្គម និងអ្នកម៉ូដែលដ៏ល្បី Olmedo ធ្លាប់ធ្វើការនៅកន្លែងជីកថ្ម (Quarry) កាលពីនៅវ័យជំទង់។

ក្រៅពីគាំទ្រក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ នាងក៏ជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់ Club Guarani ដែលជាក្លឹបជោគជ័យមួយនៅប្រទេសប៉ារ៉ាហ្គាយផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print