នគរបាលក្រុងតាខ្មៅបង្ក្រាបជនសង្ស័យលួចម៉ូតូបានម្នាក់ ក្រោយកើតហេតុមិនដល់ ២៤ ម៉ោង

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងជំនាញនគរបាលក្រុងតាខ្មៅ បានបង្ហាញសមត្ថភាពក្នុងការស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសយ៉ាងឆាប់រហ័ស ដោយឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងជិតស្ថានីយ៍ប្រេង Sokimex ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមការបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោមការដឹកនាំ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញព្រហ្មទណ្ឌក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។

ជាលទ្ធផល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបានឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ចំណែកបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមប្រមាញ់យ៉ាងសកម្ម ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការឆ្លើយតបយ៉ាងរហ័សរបស់កម្លាំងនគរបាលក្រុងតាខ្មៅ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់ទំនុកចិត្តដល់សាធារណជនចំពោះការងារបង្ការ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន។

...

សមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមសហការផ្តល់ព័ត៌មានរាល់សកម្មភាពសង្ស័យនានា ដើម្បីរួមគ្នារក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែប្រសើរឡើង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print