Lamine Yamalត្រូវបានមិត្តស្រី Ines Garcia ទៅលួងលោម ក្រោយអេស្ប៉ាញភ្លាត់ស្មើក្នុងប្រកួតដំបូង

ចែករំលែក៖

ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal ទទួលបានការលួងលោមពីមិត្តស្រីរបស់ខ្លួន Ines Garcia បន្ទាប់ពីក្រុមជម្រើសជាតិ អេស្ប៉ាញបានបញ្ចប់ការប្រកួតបើកឆាក FIFA World Cup 2026 ដោយលទ្ធផលស្មើគ្នា 0-0 ជាមួយក្រុម Cape Verde ដែលជាលទ្ធផលដ៏ភ្ញាក់ផ្អើលមួយ។

តារាឆ្នើមរបស់ FC Barcelona វ័យ 18 ឆ្នាំរូបនេះ ត្រូវបានប្តូរចូលលេងនៅវគ្គទីពីរ ខណៈអេស្ប៉ាញកំពុងព្យាយាមរកគ្រាប់បាល់ទម្លុះខ្សែការពារដ៏រឹងមាំរបស់ Cape Verde។

ទោះជាយ៉ាងណា ការចូលលេងរបស់ Yamal មិនអាចជួយឱ្យអេស្ប៉ាញរកជ័យជម្នះបានឡើយ ដោយក្រុមម្ចាស់ជើងឯកអឺរ៉ុបបានត្រឹមចែកពិន្ទុក្នុងការប្រកួតបើកឆាក។

ក្រោយបញ្ចប់ការប្រកួត Yamal ត្រូវបានគេប្រទះឃើញនៅកន្លែងអង្គុយទស្សនាជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ខណៈរូបគេព្យាយាមបំភ្លេចការខកចិត្តពីលទ្ធផលមិនគាប់ប្រសើរនេះ។

ក្នុងចំណោមអ្នកដែលបានផ្តល់កម្លាំងចិត្តដល់កីឡាករវ័យក្មេងរូបនេះ គឺមានមិត្តស្រី Ines Garcia ដែលជាតារាម៉ូដែល និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជនជាតិអេស្ប៉ាញ។

Ines វ័យ 21 ឆ្នាំ បានបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់នាងជាមួយ Yamal កាលពីខែមុន ហើយបានធ្វើដំណើរមកសហរដ្ឋអាមេរិក ដើម្បីគាំទ្រមិត្តប្រុសរបស់នាងនៅ World Cup។

នាងបានបង្ហោះរូបភាពជាច្រើនពីការទស្សនាការប្រកួតនៅ Mercedes-Benz Stadium ក្នុងទីក្រុង Atlanta ដោយស្លៀកអាវក្រុមជម្រើសជាតិអេស្ប៉ាញដែលមានឈ្មោះ Yamal នៅខ្នងអាវ ខណៈសមាជិកគ្រួសារ និងមិត្តភក្តិរបស់កីឡាកររូបនេះក៏ស្លៀកអាវបែបដូចគ្នាផងដែរ។

Yamal បានលេងត្រឹម 20 នាទីចុងក្រោយប៉ុណ្ណោះក្នុងការប្រកួតពូល H នេះ ប៉ុន្តែលទ្ធផលស្មើនៅតែជាការខកចិត្តសម្រាប់ក្រុមអេស្ប៉ាញ។

អេស្ប៉ាញគ្រប់គ្រងបាល់បានរហូតដល់ 62 ភាគរយ និងស៊ុតសរុប 23 លើក ប៉ុន្តែមិនអាចទម្លុះសំណាញ់ទីរបស់ Cape Verde បានឡើយ។

តួអង្គសំខាន់នៃការប្រកួតគឺអ្នកចាំទីវ័យ 40 ឆ្នាំ Vozinha ដែលបានសង្គ្រោះបាល់ចំនួន 7 លើក និងរក្សាសំណាញ់ទីមិនឱ្យគ្រាប់ចូលបានដោយជោគជ័យ។

ក្រោយការប្រកួត អ្នកចាំទីរូបនេះបានស្រក់ទឹកភ្នែកដោយក្តីរំភើប ខណៈប្រជាប្រិយភាពរបស់គាត់នៅលើ instagramបានកើនឡើងយ៉ាងខ្លាំង ពីអ្នកតាមដានប្រមាណ 50,000 នាក់ ទៅដល់ជាង 3 លាននាក់ត្រឹមល្ងាចថ្ងៃចន្ទ ដោយក្នុងនោះជាង 1 លាននាក់បានចាប់ផ្តើមតាមដានក្នុងអំឡុងពេលប្រកួតតែម្តង។

...

លទ្ធផលនេះធ្វើឱ្យអេស្ប៉ាញចាប់ផ្តើមយុទ្ធនាការ World Cup 2026 ដោយមិនសូវគាប់ប្រសើរ ខណៈ Cape Verde បានបង្ហាញថាពួកគេអាចក្លាយជាក្រុមបង្កការភ្ញាក់ផ្អើលមួយនៅក្នុងការប្រកួតឆ្នាំនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print