៩០ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកONLINESCAMS ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ឃាត់ខ្លួនជនប្រព្រឹត្ដបទល្មើស៦នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ ដោយរដ្ឋបាលខណ្ឌទាំង១៤បានចុះធ្វើរដ្ឋបាលទីតាំងសង្ស័យ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោស សម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCA MS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានសរុបចំនួន៩០ ទីតាំង ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្ដបទល្មើសចំនួន៦នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

    នេះបើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយក រងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ថា៖ តាមរយៈចុះធ្វើរដ្ឋបាលនៅទូទាំង១៤ខណ្ឌ ក្នុងប្រតិបត្តិការ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានរកឃើញនៅក្នុងខុនដូអូឡាំព្យ៉ា អគារC4 ជាន់ទី១៧ បន្ទប់លេខ១៧១០ មានជនបរ ទេសចំនួន ០៦នាក់ ជាជនជាតិវៀតណាម និងសម្ភារមួយ ចំនួនរួមមាន៖ Laptopចំនួន ៣គ្រឿង(កាច់បំផ្លាញចោល) ទូរស័ព្ទដៃចំនួន ០៧គ្រឿង (ផ្ទាល់ខ្លួន) ទូរស័ព្ទដៃចំនួន០១ គ្រឿង (សម្រាប់បំរើការងារ)។ក្រោយការធ្វើកោសល្យវិច័ យរបស់ការិយា ល័យជំនាញ បានរកឃើញថា នេះជាករ ណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(SCAMS ONLINE)។ ក្រោយប្រតិបតិ្តការ ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

...

    លោកស្រី ដោ សម្ផស្ស  បានបញ្ជាក់ថា៖ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូល ផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន៥ទីតាំង មនុស្សចំនួន ៦នាក់ គិតជាថវិកាសរុបបានចំនួន២៤.០០០.០០០រៀល (ម្ភៃបួនលានរៀល) ៕. ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print