សៀមរាប៖ រថយន្តរបស់អង្គការ SAFE HAVEN ជួយក្មេងពិការ ចំនួន២គ្រឿងផ្ទុះឆាបឆេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅអង្គការជួយក្មេងពិការ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិបានឲ្យដឹងថា រថយន្តដែលអគ្គិភ័យឆាបឆេះ មួយគ្រឿង ម៉ាកFord ពណ៌ស សេរីឆ្នាំ2019 ពាក់ស្លាកលេខ ONG1 2-1046 និងមួយគ្រឿងទៀត ម៉ាកFord ពណ៌ស សេរីឆ្នាំ2016 ពាក់ស្លាកលេខ ភ្នំពេញ 2AP-6898។
ប្រភពពត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុឃើញភ្លើងឆេះពីខាងក្រៅ មិនដឹងថា មកពីឆ្លងចរន្តភ្លើង ឬដុតសំរាមឆេះរាលដល់នោះទេ ស្រាប់តែឆាបឆេះដល់ក្នុងរថយន្ត ហើយរាលដល់រថយន្តមួយគ្រឿងទៀតចតនៅជាប់គ្នា បង្កឱ្យផ្អើលឆោឡោទាំងបុគ្គលិកអង្គការ ទាំងពលរដ្ឋក្នុងភូមិ ជួយពន្លត់ភ្លើងតែមិនឈ្នះ រថយន្តមួយគ្រឿងឆេះសល់តែគ្រោងដែក។
អគ្គិភ័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់របស់ស្នងការខេត្តសៀមរាប ជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ហើយចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕ជ្រោយពេជ្រ










