នគរបាលស្រុកមោងឫស្សីបង្រ្កាបករ​ណីគ្រឿងញៀនក្នុងមូលដ្ឋានឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់អនុវត្តតាម​ច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៧និង៣០នាទីនៅចំ​ណុច​ក្រុមទី២៣ ភូមិទួលព្រំ១ ឃុំកកោះ ស្រុ​កមោងឫស្សី ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងក្រោមការប​ញ្ជា​ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង  អធិ​ការនគរបាលស្រុកមោងឫស្សីបានដឹក​នាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងអន្តរាគមន៍នៃអធិការ ដ្ឋាននគរបាលស្រុក ឃាត់ខ្លួនមុខ​សញ្ញាគ្រឿងញៀនបានចំនួន០២នាក់គឺឈ្មោះ ថឺន ជាតិ ភេទប្រុស អាយុ​៣១​ ឆ្នាំ មានទីលំនៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សីខេត្តបាត់ដំបង និងឈ្មោះ អ៊ុត មេង ភេទប្រុស អាយុ​៤៧ឆ្នាំមានទីលំនៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់​ដំ​បង។

-វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០១ថង់សង្ស័​យ​មានសារធាតុញៀនមិនទាន់ថ្លឹងទម្ងន់

-ទូរសព្ទដៃចំនួន០១គ្រឿង 

-ម៉ូតូចំនួន០១គ្រឿង ស៊េរីចាស់។

...

បច្ចុប្បន្នមុខសញ្ញាទាំងពីរនាក់ ខាង​លើបានកសាងសំណុំរឿងបញ្ជូនមក​កាន់ការិយាល័យជំនាញខេត្តបន្តអនុវត្តតាមច្បាប់៕(រូបភាពនគរបាលស្រុកមោងឫស្សី)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print