អបអរសាទរពិធីបើក «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) » លើកទី៣៩ និង «កិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS» លើកទី៤២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

ចែករំលែក៖

ខេត្តសៀមរាប ៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ អបអរសាទរពិធីបើក «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) » លើកទី៣៩ និង «កិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS» លើកទី៤២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

មហាសន្និបាត និងកិច្ចប្រជុំនេះ គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតដែលបានប្រមូលផ្តុំថ្នាក់ដឹកនាំ និងប្រតិភូពីបណ្តាប្រទេសជុំវិញសកលលោក ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី រួមទាំងការផ្តល់អំណាចដល់កុមារី និងយុវតី ក្រោមប្រធានបទ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វេី” ។ 

សម្រាប់កម្ពុជាវិញ គឺជាឱកាសចែករំលែកទៅកាន់មិត្តអន្តរជាតិនូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីប្រជាជនកម្ពុជា សោភ័ណភាពនៃសៀមរាប អង្គរ វប្បធម៌ បេតិកភណ្ឌខ្មែរ និងសមត្ថភាពរបស់កម្ពុជាក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិ ប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងវិជ្ជាជីវៈ ដោយមានការចូលរួមរៀបចំយ៉ាងខ្នះខ្នែងរបស់ថ្នាក់ដឹកនាំ សមាជិកានៃ សមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print