ភ្នំពេញ÷នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០២:៣០នាទីរំលងអាធ្រាត្រ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (លួចម៉ូតូ០១គ្រឿងម៉ាក MSX ) ឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ២៨៣ កែងផ្លូវ៦០៨ ភូមិ១៤ សង្កាត់បឹងកក់ទី១ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ 738 ផ្លូវលេខ128 ក្រុមទី12 ភូមិទី4សង្កាត់ផ្សារដេប៉ូទី2 ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០១:៣០នាទីរំលង់អាធ្រាត្រ ។
ជនសង្ស័យ ទី១ឈ្មោះ គយ ជីវន្ត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅមិនពិតប្រាកដ ម្តុំវត្តនាគវ័ន(មានសារធាតុញៀន)និងទី២ឈ្មោះ សុ ភាត្រា ភេទ ប្រុស អាយុ៤៦ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅមិនពិតប្រាកដមានសារធាតុញៀន។
វត្ថុតាងចាប់យកមាន៖ -ម៉ូតូ១គ្រឿងម៉ាក MSXC110 ពណ៌ត្រួយចេក ស៊េរី2017 ពាក់ស្លាកលេខ ភ្នំពេញ 1JA – 7053 (ជារបស់ជនរងគ្រោះដែលជនសង្ស័យខាងលើធ្វើសកម្មភាពលួចនៅពេលកើតហេតុ) ។
ជនរងគ្រោះឈ្មោះ ធីម រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជុសជួលទូរស័ព្ទ ស្នាក់នៅផ្ទះលេខ 738 ផ្លូវលេខ128 ក្រុមទី12 ភូមិទី4សង្កាត់ផ្សារដេប៉ូទី2 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ខាងលើកំពុងឃាត់ ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីសាកសួរកសាងសុំណុំរឿងបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕










