រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍​ ប្តេជ្ញាលុបបំបាត់ «​ស៊ីមកាត» ​​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណឱ្យអស់នៅចុងឆ្នាំ២០២៦នេះ!

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) លោក ជា វ៉ាន់ដេត នៅថ្ងៃទី ១៧ ខែមិថុនា​ ឆ្នាំ​២០២៦នេះ បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបោសសំអាត «​ស៊ីមកាត» ​​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណឱ្យអស់នៅចុងឆ្នាំ២០២៦នេះ។​ 

ចំពោះ​ការប្រកាសប្តេជ្ញាចិត្តរបស់​លោករដ្ឋមន្ត្រី​ក្រសួង​ប្រៃសនីយ៍​ បានធ្វើឡើងក្នុងពេលក្រសួងប្រៃសណីយ៍ និង ធនាគារជាតិនៃកម្ពុជា ប្រកាសបើកយុទ្ធនាការផ្ទៀងផ្ទាត់«​អត្ត​សញ្ញាណ​»អ្នកប្រើប្រាស់ស៊ីមកាត ជាមួយគណនីធនាគារ។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​ ជា វ៉ាន់ដេត ក៏បានលើកឡើងពីបញ្ហាកាលពី២០ឆ្នាំមុន គឺភាគច្រើនការប្រើប្រាស់ «​ស៊ីមកាត» គ្មាន​អត្ត​សញ្ញាណ​ តែនៅរយៈពេល២ឆ្នាំចុងក្រោយនេះ ក្រោយពីក្រសួងមានវិធានការក្តៅបច្ចុប្បន្ន គឺភាគតិចណាស់ការប្រើប្រាស់ «​ស៊ីមកាត» គ្មាន​អត្ត​សញ្ញាណ ពោលគឺមានស្ទើរទាំងអស់៕ដោយ​៖តារា​

...

រូបភាព​៖​ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print