«កម្ពុជា Visa Free យើងមកដល់ហើយ! រួមដំណើរជាមួយគោលនយោបាយលើកលែងទិដ្ឋាការឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីសម្រស់ វប្បធម៌ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា»

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងទេសចរណ៍​ នៅថ្ងៃទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ ក្រុមហ៊ុន GZL International Travel Service Ltd. (广之旅) ដែលជាក្រុមហ៊ុនទេសចរណ៍ឈានមុខមួយរបស់ប្រទេសចិន បានរៀបចំដំណើរកម្សាន្តនាំភ្ញៀវទេសចរចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ក្រោមគោលនយោបាយលើកលែងទិដ្ឋាការជូនប្រជាជនចិន ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា។

ភ្ញៀវទេសចរដំបូងនេះ បានចេញដំណើរពីទីក្រុងក្វាងចូវ (Guangzhou) តាមជើងហោះហើររបស់ Air Cambodia ដោយបង្ហាញពីការឆ្លើយតបជាវិជ្ជមានរបស់ទីផ្សារទេសចរណ៍ចិនចំពោះវិធានការសម្រួលការធ្វើដំណើររបស់កម្ពុជា។ ការមកដល់របស់ភ្ញៀវទេសចរនេះ គឺជាសញ្ញាល្អមួយសម្រាប់ការ៊ជំរុញកំណើនទីផ្សារទេសចរណ៍ចិន ដែលជាទីផ្សារដ៏សំខាន់របស់កម្ពុជា។

គោលនយោបាយលើកលែងទិដ្ឋាការឆ្នាំ២០២៦ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print