មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ត្រូវសមត្ថកិច្ចឃាត់​ខ្លួន​

ចែករំលែក៖

ខេត្តកណ្ដាល÷មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាង សកម្មម្នាក់ ដែលបានរត់គេចខ្លួនពីសំណាញ់ច្បាប់អស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងមានដីកាបង្គាប់ឲ្យចាប់ ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាលរហូតដល់ទៅ ៣ ច្បាប់ជាន់គ្នានោះ ទីបំផុតត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយស្រាវជ្រាវក្រសោបចាប់ខ្លួនបានសម្រេច។ ប្រតិបត្តិការអនុវត្តដីកាចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ មិថុនា ២០២៦ វេលាម៉ោង ៨ និង៤០នាទីព្រឹក នៅចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ឌុច ហ៊ាន អាយុ ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងមានទីលំនៅក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកអធិការបានបន្តថា ជនសង្ស័យរូបនេះពាក់ព័ន្ធនឹងបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយត្រូវសាលាដំបូងខេត្តកណ្ដាលចេញដីកាបង្គាប់ឲ្យចាប់ខ្លួនរហូតដល់ទៅ ៣ដីកាផ្ទួនៗគ្នា រួមមានទី១ ដីកាលេខ០២២ ចុះថ្ងៃទី២១ តុលា ២០១៩ និងទី២ ដីកាលេខ៦៦១ ចុះថ្ងៃទី១១ ធ្នូ ២០១៩ ដែលដីកាទាំងពីរនេះចេញដោយលោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ចំណែកទី៣ ដីកាលេខ៣៤០ ចុះថ្ងៃទី១៥ មិថុនា ២០២១ ចេញដោយលោក ថោង ផល្លារង្សី ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្ដាល។

...

លោកអធិការបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បានសហការយ៉ាងម៉ឺងម៉ាត់ជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវរហូតកំណត់ទីតាំងច្បាស់លាស់ និងឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិជ័យឧត្តម២ តែម្ដង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print