ឈ្មួញឈើល្បីឈ្មោះ យាយ ព្រឿង ឲ្យសមត្ថកិច្ចស្បថរឿងយកលុយហើយចាប់ទៀត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅខេត្តស្ទឹងត្រែងមានភាពភ្ញាក់ផ្អើលខ្លាំងករណីឈ្មួញឈើជនជាតិវៀត ណាមឈ្មោះយាយព្រឿងបបួលសមត្ថកិច្ចមកស្បថរឿងដែលយកលុយគាត់ហើយបែរជាមកចាប់ឈើទៀតនោះ ។

ករណីនេះមិនត្រឹមតែល្បីល្បាញនៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែធ្វើឲ្យភ្ញាក់ ផ្អើលខ្លាំងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៀតផង។ យាយព្រឿងដែលនៅក្នុងដៃមានធូបប៉ុន្មានសរសៃផងនោះ បាននិយាយក្នុងសំនៀង ជាជនជាតិវៀតណាមថា “រកស៊ីចែកគ្នាស្បថ , យកដី,ផ្លូវថ្នល់ ខ្មោចព្រាយបិសាចធ្វើសាក្សី បើអ្នកណាបំពានក្រឡាប់រថយន្តស្លាប់តែហោង” ។ ក្នុងន័យនេះ យាយព្រឿងចង់និយាយថា សមត្ថកិច្ចដែលយកគាត់ហើយ ប៉ុន្តែបានឲ្យដៃជើងផ្សេងទៀតមកចាប់ឈើរបស់គាត់ ។

ហេតុការណ៍ចាប់ឈើបានកើតឡើង កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ដែលក្នុងនោះរថយន្តសាំយ៉ុងមានស្លាកនិងសញ្ញាដូចគ្នា២៥ គ្រឿងត្រូវបានចាប់ ។

ប្រភពបានរាយការណ៍ថា ក្រុមអ្នកកាសែតបានជូនដំណឹងដល់អាជ្ញាធរ មានសមត្ថកិច្ច អំពីករណីយាយព្រឿងដឹកឈើចេញពីខេត្តស្ទឹងត្រែងទ្រង់ទ្រាយធំឆ្ពោះទៅ ប្រទេសវៀតណាម។ អាជ្ញាធរមានសមត្ថកិច្ចដែលបានទទួលលាភសក្ការពីយាយព្រឿងហើយ ទំនងជាដឹងថា មិនអាចលាក់ករណីដឹកឈើដ៏ធំនេះបាន ក៏បើកប្រតិបត្តិការបង្ក្រាបរថយន្ត ដឹកឈើទាំង២៥គ្រឿងរបស់យាយព្រឿងនោះ ជាហេតុធ្វើឲ្យយាយព្រឿងក្តៅរហូតទាញធូប យកមកដុតស្បថស្បែ ។

រឿងយាយព្រឿងដឹកឈើនៅខេត្តស្ទឹងត្រែងមិនត្រឹមកម្មករសំណង់ ឬអ្នកផឹកស្រាថ្នាំ តាមចិញ្ចើមផ្លូវនោះទេដែរដឹងរឿង សូម្បីលោកអភិបាលខេត្តក៏ជ្រាបករណីនេះដែរ ។ ប៉ុន្តែ យាយព្រឿងនៅតែជាជនល្បីឈ្មោះ ក្នុងការដឹកឈើដដែលពោលគឺគ្មាននរណាហ៊ានបង្ក្រាប គាត់ឡើយ ។ មិនមែនខ្លាចនោះទេ ប៉ុន្តែវាជារឿងផលប្រយោជន៍ ពីព្រោះយាយព្រឿងបាន ចែកលាភសក្ការឲ្យសមត្ថកិច្ចគ្រប់ផ្នែក រួមទាំងអាជ្ញាធរខេត្តបានលិឍផង ។ បើមិនបានលិឍ ទេមុខជាចាប់ដូចករណីខាងលើ ។

ករណីខាងលើក៏ព្រោះបែកធ្លាយ នៅគ្រាដែលយាយព្រឿងដឹកឈើទ្រង់ទ្រាយធំពេក ។ គេរំពឹងថា ករណីយាយព្រឿងដឹកឈើនៅខេត្តស្ទឹងត្រែង អាចឋិតក្នុងវិធានការតឹងរ៉ឹងមួយ របស់លោកអភិបាលខេត្ត ប្រយោជន៍ដើម្បីស្តារមុខមាត់ឡើងវិញ ៕

3 1 2

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print