នារីម្នាក់ត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាតាបដាក់កុំព្យូទ័របានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ជិះកង់ទើបនឹងមកពីរៀនត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាតាបដាក់កុំព្យូទ័រនិងការបូបលុយបានសម្រេចហើយជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវមុនីរ៉េត គល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ពិសី អាយុ២២ឆ្នាំ ស្នាក់នៅម្ដុំគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេចេញរៀនហើយបានជិះកង់មកផ្ទះតាមបណ្តោយផ្លូវមុនីរ៉េតក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់កាតាបដាក់កុំព្យូទ័រនិងការបូបលុយហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទំនប់ទឹក ដើម្បីស្រាវជ្រាវរកក្រុមចោរទាំងអស់នោះ៕

image1 image2

...

ដោយ៖ សរស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print