ស្វីស​រៀបចំរួចរាល់សម្រាប់កិច្ចចរចាថ្ងៃសុក្រ រវាងអាមេរិក និងអ៉ីរ៉ង់

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានផ្សាយថា រដ្ឋាភិបាលស្វ៉ីស បានឱ្យដឹងថា ការចរចាដំបូងលើកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ គ្រោងធ្វើឡើងនៅឯរមណីយដ្ឋានកំពូលភ្នំ Buergenstock ក្នុងប្រទេសស្វីស នាថ្ងៃសុក្រស្អែកនេះ។

ពេលដែលអ្វីៗកំពុងស្ថិតក្នុងដំណើរការរៀបចំ គេនៅចាំតែសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ រួមជាមួយអ្នកសម្របសម្រួលប៉ាគីស្ថាន និងកាតា ក៏ដូចជាប្រទេសពាក់ព័ន្ធផ្សេងទៀត មកជួបនៅថ្ងៃស្អែក នៅ Buergenstock សម្រាប់ការចរចាដំបូងអំពីការអនុវត្តកិច្ចព្រមព្រៀង។

...

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសស្វីស បច្ចុប្បន្នមិនមានព័ត៌មានបន្ថែម អំពីកាលវិភាគ និងព័ត៌មានលម្អិតនៃកិច្ចចរចានេះទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print