គ្រូបង្វឹក Inter Milan បន្តកិច្ចសន្យាដល់ឆ្នាំ ២០២៨ ក្រោយដឹកនាំក្រុមឈ្នះជើងឯក

ចែករំលែក៖

ក្លឹបយក្សអ៊ីតាលី Inter Milan បានប្រកាសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ថា គ្រូបង្វឹក Cristian Chivu បានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មី ដែលនឹងរក្សារូបលោកនៅកីឡដ្ឋាន San Siro រហូតដល់ឆ្នាំ ២០២៨។

លោក Chivu វ័យ ៤៥ ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Inter កាលពីខែមិថុនាឆ្នាំមុន ជាមួយកិច្ចសន្យារយៈពេល ២ ឆ្នាំ ប៉ុន្តែដោយសារស្នាដៃដ៏លេចធ្លោក្នុងរដូវកាលដំបូង ក្លឹបបានសម្រេចបន្តកិច្ចសន្យាថ្មីជូនរូបលោក។

ក្រោមការដឹកនាំរបស់អតីតខ្សែការពារជម្រើសជាតិរ៉ូម៉ានីរូបនេះ Inter Milan បានឈ្នះពានរង្វាន់ក្នុងស្រុកចំនួន ២ ក្នុងមួយរដូវកាល ពោលគឺជើងឯក Serie A និងពានរង្វាន់ Coppa Italia ដែលជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់រដូវកាលដំបូងរបស់លោកជាមួយក្រុម។លើសពីនេះទៅទៀត លោក Chivu ក៏ត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អបំផុតប្រចាំក្របខណ្ឌ Serie A ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ Inter Milan បានលើកឡើងថា៖

«ជ័យជម្នះ និងសមិទ្ធផលដ៏អស្ចារ្យទាំងនេះ អាចកើតមានបានសម្រាប់តែអ្នកដែលយល់ច្បាស់ពីអត្ថន័យនៃការស្រឡាញ់ និងការលះបង់ចំពោះ Inter ប៉ុណ្ណោះ។ តម្លៃនេះបានកំណត់ទិសដៅនៃរដូវកាលទាំងមូល ហើយនឹងបន្តការដឹកនាំរបស់ Cristian Chivu ជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៨»។

...

គួរបញ្ជាក់ថា Chivu ធ្លាប់ចំណាយពេល ៧ ឆ្នាំជាកីឡាករខ្សែការពាររបស់ Inter Milan មុនពេលវិលត្រឡប់មកកាន់ក្លិបក្នុងនាមជាគ្រូបង្វឹក និងបានជួយក្រុមឈ្នះពានរង្វាន់ធំៗភ្លាមៗក្នុងរដូវកាលដំបូងរបស់ខ្លួន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print