ខេត្តតាកែវ៖ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្រប សម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងសមត្ថកិច្ចកងរាជ អាវុធហត្ថបង្ក្រាបករណីជួញដូររក្សាទុកប្រើប្រាស់ ដោយឃាត់ខ្លួនជនសង្ស័យ៧នាក់។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា នៅវេលាម៉ោង ១៤:២០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរី ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ពិសិដ្ឋ មេបញ្ជាការស្រុក បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។
លុះវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៦ បន្តពន្លាតដែនសមត្ថកិច្ចទៅ ខេត្តកណ្តាល សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយ ការិយាល័យប្រឆាំងគ្រឿងញៀនសម្របសម្រួលនីតិវិធីដោយលោមគុជ គីមឡុង ព្រះរាជ អាជ្ញាអមសាលាដំបូង ខេត្តកណ្តាល បានបង្ក្រាបជាក់ស្តែងនៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៧ នាក់
១/ ឈ្មោះ លាប ឌី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្ទឹងកំបុត ឃុំអង្គររី ខេត្តតាកែវ។
២/ ឈ្មោះ សាយ វុទ្ធី ភេទ ប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គបូរី ខេត្តតាកែវ។
៣/ ឈ្មោះ សៅ ប្រុសពៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ពោធ៌ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
៤/ ឈ្មោះ ចន្ថា វិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥/ឈ្មោះ អំរុន សុវណ្ណារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
៦/ឈ្មោះ ហាយ ហៀង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ3 សង្កាត់2 ខណ្ឌមិត្តភាព
ក្រុងព្រះសីហនុ។
៧/ ឈ្មោះ វ៉ាន់ សុធារិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតុំ សង្កាត់រកាក្រៅ
ក្រុងដូនកែវ ខេត្តតាកែវ ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួម មាន៖
១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ទម្ងន់ ១៥.៥៩ក្រាម (ថ្លឹងទាំងសំបកថង់)
២/ ម៉ូតូ ចំនួន ២ គ្រឿង
៣/ ទូរស័ព្ទ ចំនួន ៤ គ្រឿង
៤/ ថង់វេចខ្ចប់ និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕










