នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនក្មេងទំនើង២ក្រុមមានគ្នា៦នាក់ ដែលដេញវាយតប់គ្នាកណ្ដាលរាត្រីបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តព្រះសីហនុ÷មន្ត្រីនគរបាលស្រុកព្រៃនប់បានឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែមិថុនានេះថា អំពើហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោសបង្កដោយក្មេងទំនើងចំនួនពីរក្រុមដេញកាប់គ្នាទៅវិញទៅមក នៅឃុំជើងគោ ត្រូវសមត្ថកិច្ចបង្ក្រាបបាន។

សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ២: ៣០នាទីទាបភ្លឺ នៅលើដងផ្លូវជាតិលេខ ៤ ចំណុចគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិត នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអំពើហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស ១កើតឡើងបង្កដោយក្មេងទំនើងចំនួន ២ក្រុម បានធ្វើសកម្មភាព ដោយប្រើដាវ កាំបិត មួកសុវត្តិភាព និងដុំថ្ម ដេញវាយគ្នាទៅវិញទៅមក បង្កឱ្យមានភាពខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ក៏បានរាយការណ៍ និងវីដេអូសកម្មភាពជូនដល់សមត្ថកិច្ចដើម្បីធ្វើការស្រាវជ្រាវ។

ក្រោយពីទទួលព័ត៌មានភ្លាម ដោយមានដឹកនាំចង្អុល បង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជើងគោ ចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញានិងបានធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុមបានជាបន្ត បន្ទាប់៖

បក្ខពួកក្រុម (ក)ចំនួន៣នាក់រួមមាន៖.ឈ្មោះ ប្រុស ចាន់ឌីម ភេទប្រុស អាយុ១៦ឆ្ឆ្នាំ ជន ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំការ កៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់,គិត សីហា ភេទ ប្រុស អាយុ១៧ឆ្នាំ មុខ របរមិនពិតប្រាកដ មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ និង ឡុង ចិត្រា ភេទ ប្រុស អាយុ ១៨ឆ្នាំមុខរបរ ជាងថតរូប មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បក្ខពួកក្រុម(ខ)ចំនួន៣នាក់រួមមានមាន៖ ឈ្មោះឡន បញ្ញា ហៅឡុង ភេទប្រុស អាយុ១៧ឆ្ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់,ម៉ោង ភ័ក្រ ហៅលូយ ភេទប្រុស អាយុ២៤ ឆ្ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ និង អ៊ុក ចាន់គារ ភេទ ប្រុស អាយុ២៤ឆ្ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបាន៖ ម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២២ ចំនួន១គ្រឿង និងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២៦ ចំនួន១គ្រឿង ដាវចំនួន០២ដើមកាំបិត លៀមដងឈើចំនួន២ដើម ។

ជនសង្ស័យទាំង២ក្រុមខាងលើត្រូវបានកសាងសំណុំ រឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តនីតិវិធីបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print