ភ្នំពេញ៖ បុគ្គលដែលយកឈ្មោះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទៅឆបោកប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានឱ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាល្ងាចថ្ងៃទី២១ ខែមិថុនា នេះ ថា ៖”ក្រោយធ្វើការសាកសួរ បុគ្គលនេះធ្លាប់ធ្វើសកម្មភាពប្រមាណ៥០លើកមកហើយ និងបានជោគជ័យ២៥លើក ហើយប្រមាណ០៥លើកលើ០៨ករណី ទទួលបានជោគជ័យក្រោមរូបភាពប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ទៅគំរាមទារប្រាក់។ជាបន្តបន្ទាប់ ជននេះក៏បានប្រើប្រាស់រូបថតនិងឈ្មោះខ្ញុំ ដើម្បីក្លែងបន្លំក្នុងការធ្វើសកម្មភាពឆបោករបស់ខ្លួន ប៉ុន្តែដោយសារមានការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនឹងបុគ្គលនេះ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន។”។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានអរគុណដល់សមត្ថកិច្ចទាំងអស់ និងអំពាវនាវឲ្យបន្តចូលរួមទប់ស្កាត់បទល្មើសបែបនេះបន្ថែមទៀត៕ដោយ៖តារា










