ប្រសិនបើកិច្ចចរចាជាមួយអ៉ីរ៉ង់បរាជ័យសហរដ្ឋអាមេរិកអាចនឹងយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្ឋាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ បានគំរាមថាសហរដ្ឋអាមេរិកអាចនឹងយកថ្លៃសេវាលើការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើកិច្ចចរចាមិនអាចសម្រេចបានកិច្ចព្រមព្រៀងពេញលេញមួយដើម្បីបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ទេនោះ។

ការគំរាមរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាអ៉ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz សាជាថ្មី។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «វានឹងមិនមានឡើយការយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz លុះត្រាតែសហរដ្ឋអាមេរិកជាអ្នកយកថ្លៃសេវា ប្រសិនបើមិនអាចសម្រេចបានកិច្ចព្រមព្រៀងពេញលេញមួយទេនោះ»។

ក្រុមអ្នកចរចាជាន់ខ្ពស់របស់អ៉ីរ៉ង់បានធ្វើដំណើរទៅដល់ប្រទេសស្វ៉ីសហើយកាលពីថ្ងៃសៅរ៍ ដើម្បីចូលរួមកិច្ចចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិក ខណៈអនុប្រធានាធិបតីអាមេរិក លោក JD Vance បានចេញដំណើរពីទីក្រុងវ៉ាស៊ីនតោនឆ្ពោះទៅកាន់ស្វ៉ីសដើម្បីចូលរួមកិច្ចចរចាសន្តិភាពដែលប៉ាគីស្ថាននិយាយនឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃអាទិត្យ ទី២១ ខែមិថុនានេះ។
បើទោះជាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានឯកភាពគ្នាលើបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដើម្បីបើកផ្លូវសម្រាប់កិច្ចចរចាក៏ពិតមែន តែឆ្មាំបដិវត្តន៍អ៉ីរ៉ង់កាលពីថ្ងៃសៅរ៍បានប្រកាសបិទច្រក Hormuz ដោយចោទថាអ៉ីស្រាអែលបានបំពានលើបទឈប់បាញ់ដោយបន្តវាយប្រហារលើលីបង់។

ជម្លោះរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅលីបង់អាចនឹងបង្ក ភាពស្មុគស្មាញដល់កិច្ចចរចា ខណៈសហរដ្ឋអាមេរិក​ និងអ៉ីរ៉ង់កំពុងព្យាយាមជំរុញកិច្ចព្រមព្រៀងបឋមមួយដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃពុធកន្លងទៅនេះដើម្បីបិទបញ្ចប់សង្រ្គាម៕

...

រូប​ថត​:thanhnien

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print