អាជ្ញាធររាជធានីភ្នំពេញ បន្ដស្ដារប្រឡាយ លូ នៅខណ្ឌចំការដេីម្បីបញ្ចៀសការជន់លិចផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរដូវវស្សានេះ

ចែករំលែក៖

ភ្នំពេញ៖…អាជ្ញាធររាជធានីភ្នំពេញ បន្ដចុះស្តារប្រឡាយ លូជាអាទិ ភាពនៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ក្រោយពីការងារស្ដារបូម និងសំអាតដី ភក់ បូមចំនួន១០ខ្សែរួចនៅភូមិសាស្ត្រខណ្ឌដូនពេញ កាលពីសប្តាហ៍មុន និងក្រោយបានស្តារប្រព័ន្ធលូ ប្រឡាយ ជាច្រើនខ្សែ និងកសាងស្ថានីយ៍បូមទឹក ជាបន្តបន្ទាប់ ទៀតនៅជាយរាជធានីភ្នំពេញរួចរាល់។
ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភគាំទ្រពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដេីម្បីបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋា រចនាសម្ព័ន្ធនានា ក្នុងរដូវវស្សានេះ
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការ ងារដែលដឹកនាំផ្ទាល់ដោយ លោក ឯក ឃុនដឿន អភិបាលរងតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានចុះស្តារប្រព័ន្ធលូជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌចំការមនចំនួន១០ខ្សែបន្តទៀត។
លោក ឯក ឃុនដឿន បានឱ្យដឹងថា៖ ការស្តារប្រព័ន្ធលូតាមបណ្តាយផ្លូវទាំង១០ខ្សែនេះរួមមាន៖ ១-មហាវិថីសម្តេចសុធារស (ផ្លូវព្រះសីហនុ ដល់ផ្លូវព្រះនរោត្តម)។ ២-មហាវិថីព្រះនរោត្តម(វិមានឯករាជ្យ មកដល់ស្ពានអាកាសក្បាល ថ្នល់)។ ៣-មហាវិថីម៉ៅសេទុង(ស្ថានទូតចិន ដល់ផ្លូវ នរោត្តម)។ ៤-មហាវិថីព្រះមុន្នីវង្ស(ផ្លូវម៉ៅសេទុង ដល់ ស្ពានមរតតេជោថ្មី)។ ៥ -មហាវិថីយុទ្ធពលខេមរភូមិ(ស្ពានមករតតេជោរហូតដល់រហូតដល់ស្តុបទំនប់ទឹក)។ ៦-ផ្លូវរដ្ឋសភា (រង្វង់មូលសម្តេចសង្ឃដល់ផ្លូវចៃការ) ៧-ផ្លូវចៃការ(ផ្លូវសបិត រហូតដល់ស្តុបស្ថានទូតរុស្សី) ៨-ផ្លូវលេខ៤៣០(ផ្លូវ៤៣២ រហូតដល់រង្វង់មូលផ្សារដើមថ្កូវ) ៩-ផ្លូវលេខ៤៦៦ (ពីផ្លូវនរោត្តម ដល់ផ្លូវប្រឡាយ១០៥) ១០-ផ្លូវលេខ៤៨៤ (ពីផ្លូវព្រះមុន្នីវង្ស ដល់ផ្លូវ ប្រឡាយ១០៥)។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា៖ ក្រុមការងារនេះប្រើប្រាស់រថយន្តចំនួន១២គ្រឿង ដោយបែងចែងជា៥ក្រុមធ្វើសកម្មភាពព្រមៗគ្នាតែម្តង។សំរាប់ការងារនេះដែរ កាលពីសប្តាហ៍មុនយើងបានបញ្ជាប់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយពេលនេះយើងបានបន្តមកខណ្ឌចំការមន។ យើងនឹងបន្តទៅខណ្ឌ៣ទៀត នោះគឺខណ្ឌបឹងកេងកង ខណ្ឌ៧មករានិងបញ្ចប់នៅខណ្ឌទួលគោក។
លោក ឯក ឃុនដឿន ក្នុងឱកាសនោះក៏បានណែនាំឱ្យថា្នក់ខណ្ឌ សង្កាត់ បន្ដចុះពិនិត្យមើលទីតាំងដែលប្រឈមនិងការលិចលង់ខ្លាំង ដើម្បីឱ្យក្រុមការងារបានស្តារឱ្យបានរួចរាល់និងធានាបានថា មិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។
លោក ឯក ឃុនដឿន បានបញ្ជាក់បន្ថែមថា៖ តាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូង លូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់។ ជាមួយគ្នានោះលោក អភិបាលរងក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាន អនាម័យ និង បរិស្ថានស្អាត ព្រមទាំង អាច បញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕ ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print