នគរបាលស្រុកកោះញែកបានបង្ក្រាបករណីជល់មាន់មួយកន្លែងដោយឃាត់ខ្លួនមនុស្សពីរនាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកវសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែកបានបង្ក្រាបករណីជល់មាន់មួយកន្លែងដោយឃាត់ខ្លួនមនុស្សពីរនាក់។

មន្ត្រីនគរបាលស្រុកកោះញែកឲ្យដឹងថា កាលពីថ្ងៃ អាទិត្យ ៧កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក ដឹកនាំដោយលោកវរសេនីយ៍ទោ អេង ហាក់គ័ង បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងស្ថិតនៅ ចំណុចទីតាំងដីព្រៃមួយកន្លែង ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជាលទ្ធផល ប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស២នាក់ និងដកហូតវត្ថុតាង រួមមាន៖ ឈ្មោះ យន់ ម៉ុស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិកររស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី និង២-យ៉ុន លក្ខិណា ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ បើកបរ pass app រស់ នៅភូមិរង្សីឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរី។

វត្ថុតាងដកហូតបាន៖
១-មាន់ជល់ ចំនួន ០២ ក្បាល (មានពាក់ខ្នាយដែក)
២-ជញ្ជីងផ្លឹងមាន់ ចំនួន ០១
៣-ម៉ូតូ ចំនួន ០១ គ្រឿងម៉ាក់Dreamសង់១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1 BT 49 53
៤-កង់បី (ផាសអាប់) ចំនួន ០១ គ្រឿងម៉ាក់Baja 236cc ពណ៌ស ពាក់ស្លាកលេខរតនគិរី 1G-0539

បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះញែកកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចាត់ការតាមនីតិវិធីបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print