ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០០:១៥នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ត្រង់ចំណុចផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធនឹងករណី លួច(ដាក់ថ្នាំសណ្ដំលួចម៉ូតូ) កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះសំណាក់យីហោ ទីក្រុងបាក់ខែង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិក្រាំងពង្រ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យខាងលើមានឈ្មោះ៖
-ឈ្មោះ ពេជ្រ លាភ ហៅ លីលួង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ។
-ឈ្មោះ ម៉ាល់ ស៊ីណាត ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ។
-ឈ្មោះ ចឺម ចន ហៅ ជេម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន៖
-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១M-៣១២០ (បានប្រគល់ជូនជនរងគ្រោះ)
-ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១Z-៦០៥៣ (បានប្រគល់ជូនជនរងគ្រោះ)។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីបន្តតាមនីតិវិធី៕










