ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ កាលពីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ គណនីបណ្តាញសង្គមឈ្មោះ «ប៉ាន ព័ត៌មាន» បានបង្ហោះរៀបរាប់អំពីមូលហេតុ ដែលលោកមិនបានចូលខ្លួនដាក់ពាក្យបណ្តឹង និងបានឆ្លេីយតបចំពោះសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ។
ជាការឆ្លេីយតប រដ្ឋបាលខេត្ត ព្រះវិហារ សូមឲ្យម្ចាស់គណនីបណ្តាញសង្គមឈ្មោះ «ប៉ាន ព័ត៌មាន» ចូលខ្លួនមកបំភ្លឺ និងដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយទំនាក់ទំនងជាមួយលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរង និងជាប្រធានសេនាធិការដ្ឋាន នៃស្នងការដ្ឋានគរបាខេត្តព្រះវិហារ លេខទំនាក់ទំនង 097 504 6504។
សូមសាធារណជន ជ្រាបជាព័ត៌មានតាមការគួរ ៕
...
ដោយ ៖ សិលា










