រដ្ឋបាលខេត្តព្រះវិហារ ឱ្យម្ចាស់គណនីបណ្តាញសង្គមឈ្មោះ «ប៉ាន ព័ត៌មាន» ចូលខ្លួនមកបំភ្លឺ និងដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ កាលពីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ គណនីបណ្តាញសង្គមឈ្មោះ «ប៉ាន ព័ត៌មាន» បានបង្ហោះរៀបរាប់អំពីមូលហេតុ ដែលលោកមិនបានចូលខ្លួនដាក់ពាក្យបណ្តឹង និងបានឆ្លេីយតបចំពោះសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ។

ជាការឆ្លេីយតប រដ្ឋបាលខេត្ត ព្រះវិហារ សូមឲ្យម្ចាស់គណនីបណ្តាញសង្គមឈ្មោះ «ប៉ាន ព័ត៌មាន» ចូលខ្លួនមកបំភ្លឺ និងដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយទំនាក់ទំនងជាមួយលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរង និងជាប្រធានសេនាធិការដ្ឋាន នៃស្នងការដ្ឋានគរបាខេត្តព្រះវិហារ លេខទំនាក់ទំនង 097  504  6504។ 

សូមសាធារណជន  ជ្រាបជាព័ត៌មានតាមការគួរ ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print