ជនសង្ស័យចំនួន៤នាក់ត្រូវនគរបាលឃាត់ខ្លួនបន្តបន្ទាប់សង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈជនសង្ស័យប្រើប្រាស់និងជួញដូរគ្រឿងញៀនចំនួន៤នាក់ត្រូវនគរបាលឃាត់ខ្លួន។សមត្ថកិច្ចបញ្ជាក់ថាៈអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត និងការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោអនុសេនីយ៍ទោ ឃឺន ខាយ ឋានៈនាយរងប៉ុស្តិ៍ បានដឹកនាំកម្លាំងប៉ុស្តិ៍ផ្គាំល្បាតនៅចំណុចចុងស្រែព្រៃ ខាងលិចភូមិយាងវៀន ឃុំផ្គាំ ស្រុកស្វាយចេកចម្ងាយប្រហែល៥០០ម៉ែត្រ បានឃើញមនុស្ស២នាក់ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងបានត្រួតពិនិត្យឆែកឆេររកឃើញៈ១.ឈ្មោះ ពឿន យ៉ាងគួ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិបន្ទាត់បោះ ឃុំស្តាផូ ស្រុកស្វាយចេកត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សរថ្លា១កូនថង់(សង្ស័យសារធាតុញៀន)។

២.ឈ្មោះ អ៉ិវ សុផាន ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិបន្ទាត់បោះ ឃុំស្តាផូ ស្រុកស្វាយចេកត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សរថ្លា២កូនថង់(សង្ស័យសារធាតុញៀន)។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ខាងលើបានសារភាពថាថ្នាំញៀនខាងលើនេះខ្លួនទិញពីឈ្មោះ រដ្ឋា ណារ៉ុងរាជ្ស(ហៅជ្រូក)ភេទប្រុស អាយុ២៤ឆ្នាំស្នាក់នៅផ្ទះរបស់ឈ្មោះអ៉ិវ សុផាន ភេទប្រុសនៅភូមិបន្ទាត់បោះ ឃុំតាផូ ស្រុកស្វាយចេក។

លោកអធិការបានបញ្ជាក់ថាៈក្រោយឃាត់ខ្លួននិងសាកសួរចម្លើយជនសង្ស័យទាំង២នាក់រួច នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១៣:៣០នាទី ដឹកនាំដោយលោកវរសេនីយ៍ត្រី ដា រតនៈ ឋានៈអធិការរងទទួលផែនប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ កម្លាំងប៉ុស្តិ៍ផ្គាំ និង កម្លាំងប៉ុស្តិ៍តាផូ ទៅដល់ចំណុចផ្ទៈរបស់ឈ្មោះ អ៉ិវ សុផាន ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិបន្ទាត់បោះ ឃុំតាផូ ស្រុកស្វាយចេករួចបន្តនាំខ្លួនជនសង្ស័យ២នាក់បន្ថែមទៀតមាន÷១-ឈ្មោះ ឡាំង វ៉ាន់ឈីញ ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិបន្ទាត់បោះ ឃុំតាផូ ស្រុកស្វាយចេក។ ២-ឈ្មោះ រដ្ឋា ណារ៉ុងរាជ្ស ភេទប្រុសអាយុ២៤ឆ្នាំនៅភូមិ១សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សរថ្លា១កូនថង់(សង្ស័យសារធាតុញៀន)។

...

បន្ទាប់មកកម្លាំងយើងបានធ្វើតេស្តរកសារធាតញៀនជនសង្ស័យខាងលើលទ្ធផលវិជ្ជមាន(+)ទាំង៤នាក់។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយចេកកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវិធីបន្ត ៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print