មន្ត្រី​ជំនាញ​ បន្តចុះរុះរើកាប់បំផ្លាញចោលរបាំងស្បៃមុង ខុសច្បាប់ពាក់ព័ន្ធបទល្មើសនេសាទ នៅព្រំប្រទល់ខេត្តកំពង់ធំ-សៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប៖ របាំងស្បៃមុង ខុសច្បាប់ពាក់ព័ន្ធបទល្មើសនេសាទ​រាប់រយម៉ែត្រ​ ដែលក្រុម​ជនល្មើស​នេសាទ​ខុសច្បាប់​ បានដាក់​ពណ្ណរាយ​តាមផ្ទៃទឹក​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​សង្កាត់រដ្ឋបាលជលផល និងកងកម្លាំងយោធា សហការចុះបង្ក្រាបបទល្មើសនេសាទ នៅព្រំប្រទល់ខេត្តកំពង់ធំ-សៀមរាប។

ជាក់ស្ដែង​នាយសង្កាត់រដ្ឋបាលជលផលពាមបាង លោក ហួន ផល បានសហការជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំមន្ត្រីសង្កាត់រដ្ឋបាលជលផល និងកងកម្លាំងយោធា ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចពាមឈើកែវ ដល់កប់ចិន ជាប់ព្រំប្រទល់ឃុំអន្លុងសំណរស្រុកជីក្រែង ខេត្តសៀមរាប និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

...

បេសកកម្មនេះ ក្រុមការងារជំនាញ បានរុះរើកាប់បំផ្លាញចោលរបាំងស្បៃមុង ខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន១១ របាំងប្រវែង ៦៥០ ម៉ែត្រ ឡុកស្បៃមុងចំនួន ១១គ្រឿង លូឬលបស្បៃមុង ចំនួន២២មាត់ បង្គោលចំនួន ៥៥០ដើម ព្រមទាំងចាក់លែងត្រីចម្រុះចំនួន១០គីឡូក្រាម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print