ភ្នំពេញ៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយបង្ហាញរូបភាពសំណល់គ្រាប់បែកប្រភេទ MK-84 ដែលលោកចាត់ទុកថា ជាភស្តុតាងពិតប្រាកដនៃសំណល់សង្គ្រាម។
លោក ហេង រតនា បានឱ្យដឹងថា គ្រាប់បែកប្រភេទនេះមានទម្ងន់ជិត ១,០០០គីឡូក្រាម (ប្រមាណ ១តោន) ដែលត្រូវបានទម្លាក់ពីយន្តហោះ F-16 ក្នុងអំឡុងសង្គ្រាម។ សំណល់គ្រាប់បែកទាំងនេះត្រូវបានក្រុមជំនាញធ្វើប្រតិបត្តិការដោះបន្សាប និងរក្សាទុកជាភស្តុតាងសម្រាប់បង្ហាញពីមរតកប្រវត្តិសាស្ត្រនៃសង្គ្រាម។
បន្ថែមពីនេះ អគ្គនាយកស៉ីម៉ាក់រូបនេះ បានបញ្ជាក់ថា គ្រាប់បែកនេះផលិតនៅខែសីហា ឆ្នាំ១៩៩៦ ដោយឧស្សាហកម្មយោធាអ៊ីស្រាអែល៕ដោយ៖តារា
...










