ខេត្តកំពត៖ អនុវត្តតាមបទបញ្ជាលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពត នៅវេលាម៉ោង ១៥:១៥នាទី រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការមូលដ្ឋាន បានចុះបង្ក្រាបមុខ សញ្ញាជួញដូរ និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់៖
១. ឈ្មោះ ប៉ែន វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្ដកំពត (ជួញដូរគ្រឿងញៀន) ។
ចាប់យកវត្ថុតាងរួមមាន៖
– គ្រឿងញៀនចំនួន០៤កញ្ចប់(៣កញ្ចប់តូចនិង១កញ្ចប់ធំ)ទម្ងន់២.៧០ក្រាម ថ្លឹងទាំងសំបកថង់ ។
– ទូរស័ព្ទដៃចំនួន១គ្រឿង ។
– ឧបករណ៍ជក់គ្រឿងញៀន១សម្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជ អាវុធហត្ថខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី៕










