ខេត្តកណ្តាល÷មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ខែមិថុនានេះថា មានករណីធ្វើ ឲ្យដោយចេតនា និង ប្រេីប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនកើតហេតុមួយបានកើតឡើងថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៩និង៤០នាទី ចំណុចភូមិតោតម៉ា ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ម៉ឹង ចន្ធូ ភេទស្រី អាយុ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិតោតម៉ា ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមុខរបរ កម្មការនីរោងចក្រ។
ចំណែកជនសង្ស័យ ឈ្មោះ ថាច ចិន ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិតោតម៉ា ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន,មានសារធាតុញៀនក្នុងទឹកនោម(+)និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ០១ឆ្នាំ ១០ខែពីបទប្រើប្រាស់គ្រឿងញៀន។
សមត្ថកិច្ចប្រមូលបានវត្ថុតាង-ដំបងឈើងាប់០១
-អំបែងចាន០១ចំនួននិងដុំថ្ម០១ដុំ
ប្រភពបានឱ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៦៖៣០នាទី ជនរងគ្រោះបានជិះម៉ូតូ០១ គ្រឿងចេញពីផ្ទះដើម្បីទៅធ្វើការ នៅរោងចក្រស្បែកជើងមួយកន្លែងស្ថិតក្នុង ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រហូតដល់វេលាម៉ោង១៩៖០០នាទី ទើបត្រឡប់មកពីធ្វើការវិញ។ ពេលមកដល់ផ្ទះកូនស្រីប្រាប់ជនរងគ្រោះថា ជនសង្ស័យបានយកដុំថ្ម គប់មកផ្ទះយើងប៊ិះចំកូន តែជនរងគ្រោះ មិនបានមាត់អ្វីនោះទេ រួចបានទៅហូបបាយជាមួយកូនស្រីរបស់ខ្លួនហើយប្តីជនរងគ្រោះកំពុងសំរាន្តនៅក្នុងបន្ទប់។
ពេលហូបបាយរួច ជនរងគ្រោះបានយកចានបាយទៅក្រោយផ្ទះដើម្បីលាង។ លុះដល់វេលាម៉ោង១៩៖៤០នាទីនាថ្ងៃដដែល ពេលជនរងគ្រោះបើកទ្វាដើម្បីយកចានទៅលាង មិនទាន់បានលាងផង ភ្លាមនោះជនសង្ស័យដែលមានផ្ទះនៅខាងជើងជាប់ផ្ទះជនរងគ្រោះ បានយកគល់អូស០១ និងចាន០១ គប់មករកជនរងគ្រោះ តែមិនបណ្តាលឲ្យត្រូវជនរងគ្រោះនោះទេគឺត្រូវចំដំបូល និងជញ្ជាំងផ្ទះរបស់ជនរងគ្រោះបណ្តាលឲ្យរយះ រួចជនរង គ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោក។
ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដដើម្បីសាកសួរ។ តាមចម្លើយសារភាពជនសង្ស័យបានសារភាពថា ខ្លួនពិតបានធ្វើសកម្មភាពជេរមកលើជនរង គ្រោះ យកចានបាយថ្ម គប់មកលើកផ្ទះជនរងគ្រោះប្រាកដមែន។ កន្លងមកជនសង្ស័យ ធ្លាប់ធ្វើសកម្មភាពគប់ផ្ទះជនរងគ្រោះចំនួន០២ដងរួចមកហើយ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










