បុរសញៀនថ្នាំធ្លាប់ជាប់ពន្ធនាគារមួយលើកបានយកចានគប់លើផ្ទះអ្នកជិតខាងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ខែមិថុនានេះថា មានករណីធ្វើ ឲ្យដោយចេតនា​ និង​ ប្រេីប្រាស់​ដោយ​ខុស​ច្បាប់​នៅ​សារធាតុ​ញៀន​កើតហេតុមួយបានកើតឡើងថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៩និង៤០នាទី ចំណុចភូមិតោតម៉ា ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ 

ជនរងគ្រោះឈ្មោះ​ ម៉ឹង ចន្ធូ ភេទស្រី អាយុ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិតោតម៉ា ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមុខរបរ កម្មការនីរោងចក្រ។

ចំណែកជនសង្ស័យ ឈ្មោះ​ ថាច ចិន ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិតោតម៉ា ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន,មានសារធាតុញៀនក្នុងទឹកនោម(+)និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ០១ឆ្នាំ ១០ខែពីបទប្រើប្រាស់គ្រឿងញៀន។

សមត្ថកិច្ចប្រមូលបានវត្ថុតាង-ដំបងឈើងាប់០១

-អំបែងចាន០១ចំនួននិងដុំថ្ម០១ដុំ

  

ប្រភពបានឱ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៦៖៣០នាទី ជនរងគ្រោះបានជិះម៉ូតូ០១ គ្រឿងចេញពីផ្ទះដើម្បីទៅធ្វើការ នៅរោងចក្រស្បែកជើងមួយកន្លែងស្ថិតក្នុង ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រហូត​ដល់​វេលាម៉ោង១៩៖០០នាទី ទើបត្រឡប់មកពីធ្វើការវិញ។ ពេលមកដល់ផ្ទះកូនស្រីប្រាប់ជនរងគ្រោះថា ជនសង្ស័យបានយកដុំថ្ម គប់មកផ្ទះយើងប៊ិះចំកូន តែជនរងគ្រោះ មិនបានមាត់អ្វីនោះទេ រួចបានទៅហូបបាយជាមួយកូនស្រីរបស់ខ្លួនហើយប្តីជនរងគ្រោះកំពុងសំរាន្តនៅក្នុងបន្ទប់។

ពេលហូបបាយរួច ជនរងគ្រោះបានយកចានបាយទៅក្រោយផ្ទះដើម្បីលាង។ លុះដល់វេលាម៉ោង១៩៖៤០នាទីនាថ្ងៃដដែល ពេលជនរងគ្រោះបើកទ្វាដើម្បីយកចានទៅលាង មិនទាន់បានលាងផង ភ្លាមនោះជនសង្ស័យដែលមានផ្ទះនៅខាងជើងជាប់ផ្ទះជនរងគ្រោះ បានយកគល់អូស០១ និងចាន០១ គប់មករកជនរងគ្រោះ តែមិនបណ្តាលឲ្យត្រូវជនរងគ្រោះនោះទេគឺត្រូវចំដំបូល និងជញ្ជាំងផ្ទះរបស់ជនរងគ្រោះបណ្តាលឲ្យរយះ រួចជនរង គ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោក។ 

ក្រោយទទួលបានព័ត៌មានភ្លាម​កម្លាំង​ប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដដើម្បីសាកសួរ។ តាមចម្លើយសារភាពជនសង្ស័យបាន​សារភាព​ថា ខ្លួនពិតបានធ្វើសកម្មភាពជេរមកលើជនរង គ្រោះ យកចានបាយថ្ម គប់មកលើកផ្ទះជនរងគ្រោះប្រាកដមែន។ កន្លងមកជនសង្ស័យ ធ្លាប់ធ្វើសកម្មភាពគប់ផ្ទះជនរងគ្រោះចំនួន០២ដងរួចមកហើយ។

  បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print