ស្ត្រីពីរនាក់បានរងរបួសធ្ងន់គណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត

ចែករំលែក៖

ភ្នំពេញ÷ស្ត្រីពីរនាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះខណៈពួកគេទាំងពីរនាក់បានជាម៉ូតូមួយគ្រឿងបុកជាមួយនឹងរថយន្តស៊េរីទំនើបពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៤នាទីយប់ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវ២០០៤ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ប្រភពព័ត៌មានទីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអាល់ផាតពាក់ស្លាកលេខភ្នំពេញ 2BG 7705 បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចស្តុបកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា BEAT ពាក់ស្លាកលេខភ្នំពេញ 1LR 5272 បើកបរដោយស្ត្រីពីរនាក់ក្នុងទិសដៅពីលិចទៅកើតបានបុកនិងរថយន្តម៉ាក alphard ខាងលើពេញទំហឹងបណ្ដាលឲ្យនារីទាំងពីរនាក់នោះរងរបួសធ្ងន់ចំណែកឯរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណាំ។ សូមបញ្ជាក់ផងដែរថាស្ត្រីរងគ្រោះទាំងពីនាក់ខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយឡែកអ្នកបើកបររថយន្តគឺជាបុរសជនជាតិចិន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងនាំយកអ្នកបើកបររថយន្តនិងវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕ដោយ÷សីហា សែនសុខ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print