ជិះម៉ូតូលឿនចាប់ហ្វ្រ័ងដួលរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ស្ត្រីម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រ័ងបណ្តាលឲ្យដួលបោកទៅនិងថ្នល់រងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុ ការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២០និង០៩នាទី  ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ចាន់ ស្រីពៅ ភេទស្រី អាយុ៣៤ឆ្នាំ រងរបួសបែកក្បាលខាងក្រោយ មានអាសយដ្ឋាននៅ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់ជិះម៉ូតូធូដេ ពាក់ស្លាកលេខភ្នំពេញ1KA 6647 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកេីតហេតុក៏ចាប់ហ្វ្រ័ងមុខទេីបបោកដួលទៅនិងថ្នល់រងរបួសបែកក្បាល។ 

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print