នគរបាលស្រុកបរសេដ្ឋបង្ក្រាបករណីគាស់ទ្វារផ្ទះ លួចយកទ្រព្យសម្បត្តិ នៅឃុំពោធិ៍អង្ក្រង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ÷ដោយអនុវត្តបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយឯក ចន សុភីត អធិការស្រុកបសេដ្ឋ បានធ្វើការបង្ក្រាបករណីគាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ នឹងឃាត់ជន សង្ស័យ០១នាក់÷

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង៣:១០នាទីរំលងអាធ្រាត នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃតាភេម ឃុំពោធិអង្រ្គងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានជនសង្ស័យឈ្មោះ ឃឹម សេង ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ.ឃុំខាងលើ បានធ្វើសកម្មភាពមួលដោះវីសទ្វារស័ង្កសីដកគន្លឹះទ្វារ ចូលលួចយកទ្រព្យ សម្បត្តិ របស់ជនរងគ្រោះ ណុប ដានី ភេទស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិ-កើតហេតុខាងលើ បណ្ដាលឲ្យបាត់បង់ទ្រព្យរួមមាន ៖
-ចិញ្ជៀនមាស ទម្ងន់៥ហ៊ុន
-ចិញ្ជៀនផ្លាកទីន ចំនួន០២វង់
-ប្រាក់រៀលសរុបចំនួន២លានរៀល
-ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកIPhone x ពណ៌ស ប្រើស៊ីមកាតលេខ 076 20 99 390 និងម៉ាកOPPO ពណ៌ទឹកប៊ិច ប្រើស៊ីមកាតលេខ 088 527 32 41
-កាតប.ស.ស ចំនួន០១សន្លឹក
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក

ពេលជនសង្ស័យឃឹម សេងកំពុងតែធ្វើសកម្មភាព ត្រូវបានកូនស្រីជនរងគ្រោះឈ្មោះ ខុម រ៉ូសា អាយុ១៤ឆ្នាំ ភ្ញាក់ដឹងខ្លួន បានឃើញជនសង្ស័យខាងលើបានរត់គេចខ្លួនតាមមាត់ទ្វារទៅទិសខាងជើងបាត់។

នៅថ្ងៃ-ខែ-ឆ្នាំដដែល វេលាម៉ោង៨:៤០នាទី ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងសុំអោយជួយស្រាវជ្រាវស្វែងរកជនសង្ស័យខាងលើ យកផ្ដន្ទាទោសតាមផ្លូវច្បាប់។

បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិអង្រ្គង ចុះទៅដល់ កន្លែងកើតហេតុ កសាងសំណុំរឿង ស្រាវជ្រាវជុំវិញកន្លែងកើតហេតុ បន្តនីតិវិធី ស្វែងរកជនសង្ស័យ។

លុះដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០២៦ កំលាំងជំនាញព្រហ្មទណ្ឌបានឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ(ឃឹម សេង)យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក។ករណីខាងលើនេៈកម្លាំងផ្នែកជំនាញកសាងសំណុំ រឿងបញ្ជូនទៅការិយាល័យ ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print