ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៕
១- សៀមយកផែនទីឯកតោភាគីខ្នាត១/៥០០០០ មកប្រើដោយអត្តនោម័ត ហើយប្រកែកថាមិនបានឈ្លានពានកម្ពុជាទៀត?
២- ផែនទីជាផ្លូវការគឺជាផែនទីអន្តរជាតិដែលទទួលស្គាល់ដោយសៀមនិងនិងកម្ពុជានិងអន្តរជាតិ ដែលបានអនុវត្តជាង១០០ឆ្នាំមកហើយ ដោយរដ្ឋាភិបាលសៀមនិងកម្ពុជា?
៣- សៀមបានរំលោភបទឈប់បាញ់ដែលបានចុះហត្ថលេខាដោយសៀមនិងកម្ពុជា និងមានហត្ថលេខាជាសាក្សីពីប្រធានធាស៊ាន សហរដ្ឋអាមេរិក ចិន។
៤- ឆ្លៀតមានបទឈប់បាញ់ហើយកម្ពុជាគោរពបទឈប់បាញ់ បែរជាសៀមឆ្លៀតឱកាសចូលឈ្លានពានកម្ពុជាដោយគ្មានការអៀនខ្មាស់។
៥- នៅពេលបានឈ្លានពានរួច សៀមបានវាយកម្ទេចអ្វីៗជាខ្មែរចោលបំបាត់តាង ហើយកសាងថ្មីអ្វីៗជាសៀម ដើម្បីបំភាន់ភ្នែកអន្តរជាតិថាជាទឹកដីសៀម?
៦- ប៉ុន្តែទង្វើនិងសកម្មភាពរបស់សៀម ត្រូវបានកត់ត្រានិងតាមដានសង្កេតពី AOT ជាប់ជាប្រចាំ?
៧- ទោះសៀមចង់បំបាត់ទឹកដីខ្មែរដែលវាឈ្លានបានយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានលិខិតវ៉ាជាប់ជាប្រចាំទៅសៀម អាស៊ាន និង អ.ស.ប ឲ្យបានដឹង។
៨- សៀមមិនអាចលេបទឹកដីកម្ពុជាបានជាដាច់ខាត នៅលើពិភពលោកនេះទោះជាបាត់សណ្តាប់ធ្នាប់ ពិតមែនតែសៀមមិនអាចធ្វើអីបានតាមចិត្តឡើយ។
៩- នៅលើពិភពលោកមានអ.ស.ប. មហាអំណាចនិងអន្តរជាតិនៅការពារយុត្តិធម៌ឲ្យកម្ពុជាជាជនរងគ្រោះ ហើយកម្ពុជាក៏មានកម្លាំងមហាសាមគ្គីជាតិជាធ្លុងមួយដើម្បីប្រយុទ្ធការពារទឹកដីខ្លួនដែរ?
១០- បើសៀមនៅតែរឹងក្បាលកាន់កាប់ទឹកដីខ្មែរ សៀមនឹងនៅមិនបានសុខឡើយ? ៕
ដោយ ៖ លោក សុខ ឥសាន










