ប្រយុទ្ធគ្នា​ច្រឡំ​គូសត្រូវ! អ្នកលេង​កាំបិត​គួ​ន​អ៊ី ​ប៉ះ​អ្នក លេង​ដុំ​ថ្ម ស្លាប់​១ និងចាប់ខ្លួន​០២​នាក់​បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្ត​បាត​ដំ​បង ៖ ក្រុម​អ្នកលេង​កាំបិត «​គួ​ន​អ៊ី​»០២​នាក់ ក្នុង​ចំណោម​បក្ខពួក​០៥​នាក់ ដែល​ទើបត្រូវ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន ក្រោយ​ពី​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅ​លើ​ក្រុម​អ្នកលេង «​ដុំ​ថ្ម​» ០២​នាក់ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​កាលពី​ជាង​១ស​ប្ដា​ហ៍​មុន​នោះ ពេល​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៣ មិថុនា បន្ទាប់​ពី​បញ្ចប់​ការ​សួរនាំ និង​កសាង​សំណុំរឿង ដែល​ជាប់​សង្ស័យ​ក្នុង​អំពើ «​ឃាតកម្ម​» ។

ជនសង្ស័យ ឬ​ហៅ​ថា ក្រុម​អ្នកលេង​កាំបិត​«​គួ​ន​អ៊ី​»​ទាំង​០២​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​នោះ ម្នាក់​ឈ្មោះ ណេ​ង នី​កាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ដំរី​ក្រោម និង​ម្នាក់​ទៀត​ឈ្មោះ មាន វាសនា ហៅ​អ៊ួ​ក ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ដំរី​លើ ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ដោយឡែក ជន​ រងគ្រោះ​ ២​នាក់ ឬ​អាច​ហៅ​ថា ក្រុម​អ្នក លេង «​ដុំ​ថ្ម​» ម្នាក់​ឈ្មោះ សិ​ដ្ឋ ស៊ី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ស្លាប់​) រស់នៅ​ភូមិ​ព្រៃ​ទទឹង និង​ម្នាក់​ទៀត​ឈ្មោះធឿ​ន ប៊ុ​ន​ហ៊ី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​របួសធ្ងន់​) នៅ​ភូមិប​វេ​ល​២ ឃុំ​បួ​វិល ស្រុកប​វេ​ល ខេត្តបាត់ដំបង ។

បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ជំនាញ អំពើ​ហិង្សា​ដ៏​ឃោរឃៅ ដែល​បង្ក​ឡើង​ដោយ​ពួកក្មេង​ទំនើង​ទាំង​០២​ក្រុម​នេះ បាន​កើត​កាលពី​យប់​ថ្ងៃ​ទី​១០ មិថុនា នៅ​លើ​ដងផ្លូវ​១កន្លែង ក្នុង​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ។ ប៉ុន្តែ​ក្រោយ​ប្រយុទ្ធ​គ្នា​ស្លាប់​រស់ ក្រុម​អ្នក លេង​កាំបិត «​គួ​ន​អ៊ី​» ដែល​ច្បាំង​ឈ្នះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ បន្សល់​ទុក​ក្រុម​អ្នក​ចាញ់ (​ក្រុម​អ្នកលេង​ដុំ​ថ្ម​) ដែល​មាន​ម្នាក់​ស្លាប់ និង​ម្នាក់​របួសធ្ងន់ នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ លោកស្នងការ​ខេត្ត ដែល​មានការ​ឯកភាព​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង បាន​ចេញ​បញ្ជា​ឲ្យ​កម្លាំង​កា​រិ​យាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ប​វេ​ល ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី​២០ មិថុនា ទើប​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​០២​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​០៥​នាក់ ដល់​ទឹកដី​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​សមត្ថកិច្ច​នៃ​ខេត្ត​នេះ​ផង ។

នៅ​ក្នុង​សំណុំរឿង «​ឃាតកម្ម​» ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​នេះ បើ​តាម​សាវតា​នៃ​រឿង​ដែល​មន្ត្រី​ជំនាញ​បាន​សួរនាំ​យ៉ាង​ក្បោះក្បាយ ហើយ​សង្ខេប​យក​ខ្លឹមសារ​យ៉ាង​ខ្លី​គឺ ក្រុម​អ្នកលេង​កាំបិត​«​គួ​ន​អ៊ី​» និង​ក្រុម​អ្នកលេង​«​ដុំ​ថ្ម​»​នេះ ច្បាំង​គ្នា​ដោយសារ​ការ​«​ភាន់ច្រឡំ​គូសត្រូវ​រៀង​ៗ​ខ្លួន​» ។ នេះ​បើ​តាម​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ ដែល​បាន​សង្ខេប​សេចក្ដី​នៃ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ដែល​រង​របួស ។

លោក ឈឿ​ង គឹ​ម​សុង បាន​ពន្យល់​បន្ថែម​ពី​ប្រវត្តិ​រឿង​នេះ​ថា នៅ​យប់​កើតហេតុ ក្រុម​ជនសង្ស័យ​ចំនួន​០៥​នាក់ (​ក្រុម​កាំបិត​វែង​) បាន​ជិះ​ម៉ូតូ​០២​គ្រឿង​ប្រដាប់​ដោយ​កាំបិត​ផ្គាក់​ផង កាំបិត​គួ​ន​អ៊ី​ផង និង​ជំ​ពាម​កៅស៊ូ​ផង បាន​ជិះ​ម៉ូតូ​តាម​រក​គូសត្រូវ​របស់​ខ្លួន​មួយ​ក្រុម ដែល​មាន​ជម្លោះ​ជាមួយ​នារី​ម្នាក់​ដែល​ពួក​គេ​បាន​ស្គាល់ ដើម្បី​សងសឹក ។

ដោយឡែក ក្រុម​ជន​រង​គ្រោះ​មាន​គ្នា​០២​នាក់ ដែល​យក​«​ដុំ​ថ្ម​»​ជា​អាវុធ ក៏​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​តាម​ស្វែងរក​គូសត្រូវ ដើម្បី​សងសឹក​ដែរ ។ ពោល គឺ​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​តាម​រក​សត្រូវ​ដើម្បី​សងសឹក​ដូច​គ្នា ។ ប៉ុន្តែ​នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្វែងរក​គូសត្រូវ​រៀង​ៗ​ខ្លួន ក្នុង​គោលដៅ​បញ្ច្រាសទិស​គ្នា​សោះ ហើយ​ស្រប​ពេល​ជួប​គ្នា​តាម​ផ្លូវ​ដោយ​ចៃដន្យ​បែប​នេះ ភាគី​ជន​រង​គ្រោះ​ស្មានថា ជា​គូសត្រូវ​របស់​ខ្លួន​ក៏​ជិះ​តាម ហើយ​យក​«​ដុំ​ថ្ម​»​គប់​ទៅ​លើ​ក្រុម​កាំបិត​ផ្គាក់ ។

រីឯ​ក្រុម​កាំបិត​ផ្គាក់​ដែល​មាន​គ្នា​ច្រើន ស្មាន​តែ​ក្រុម​ជន​រង​គ្រោះ​ដែល​គប់​ពួក​ខ្លួន​នោះ ជា​គូសត្រូវ​របស់​ខ្លួន ដែល​ពួក​ខ្លួន​កំពុង​តាម​រក​ដែរ ក៏​នាំ​គ្នា​លោត​ចុះ​ពី​ម៉ូតូ​ប្រើ ប្រាស់​កាំបិត​ផ្គាក់​ផង កាំបិត​គួ​ន​អ៊ី​ផង ជំ​ពាម​កៅស៊ូ​ផង ច្បាំង​តតាំង​យ៉ាង​បង្ហូរឈាម​ជាមួយ​ក្រុម​អ្នកលេង «​ដុំ​ថ្ម​» យ៉ាង​កំរោល ដែល​បណ្ដាល​ឲ្យ​ភាគី​អ្នកលេង​«​ដុំ​ថ្ម​»​ម្នាក់​ស្លាប់ និង ម្នាក់​ទៀត​រង​របួសធ្ងន់​នៅ​ក្នុង​សមរភូមិ ។ នេះ​ជា​ខ្លឹមសារ​សង្ខេប នៃ​សំណុំរឿង​«​អ្នកលេង​កាំបិត​ប៉ះ​ជាមួយ​ក្រុម​អ្នកលេង​ដុំ​ថ្ម​» ដោយសារ​ការ​«​ភាន់ច្រឡំ​គូសត្រូវ​» ។

នៅ​ក្នុង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ មាន វាសនា ហៅ​អ៊ួ​ក នៅ​ចំពោះ​មុខមន្ត្រី​សួរ​ចម្លើយ​ថា ពួក​ខ្លួន​ពិតជា​បាន​ព្រូត​គ្នា​កាប់សម្លាប់​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​មែន ប៉ុន្តែ​ដោយសារ​តែ​ក្រុម​ជន​រង​គ្រោះ​គប់​មក​លើ​ពួក​ខ្លួន​មុន ។ ជន​នេះ​បាន​សារភាព​ទៀត​ថា ពួក​ខ្លួន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​លេង​ស្រុក​ប​វេ​ល ហើយ​ពិតជា​បាន​ដាក់​កាំបិត​តាម​ខ្លួន​មែន គឺ​ដាក់​ការពារ​ខ្លួន ព្រោះ​ធ្លាប់​មានរឿង​កន្លង​មក ។

ពួក​ខ្លួន​គ្មាន​ចេតនា​បង្កជម្លោះ​ជាមួយ​ជន​រង​គ្រោះ​ទេ ប៉ុន្តែ​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ ក៏​ត្រូវ​ក្រុម​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​គប់​ពួក​ខ្លួន ទើប​ពួក​ខ្លួន​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់ ទាញ​កាំបិត​កាប់​មនុស្ស​ផង កាប់​ចិញ្ច្រាំ​កម្ទេច​ម៉ូតូ​ជន​រង​គ្រោះ​ផង ។ ក្រោយ​កើតហេតុ ពួក​ខ្លួន​ក៏​ជិះត្រឡប់​ទៅ​ផ្ទះ​ញ​ដើម្បី​លាក់ខ្លួន តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ក៏​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ល្មម ។

...

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ដែរ​ថា ក្រុម​អ្នក  លេង​កាំបិត​«​គួ​ន​អ៊ី​» ដែល​ឃាត់ខ្លួន​បាន​ចំនួន​០២​នាក់​នេះ ត្រូវ​បាន​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​រួច​ហើយ នៅឡើយ​បក្ខពួក​ចំនួន​០៣​នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន សមត្ថកិច្ច​យើង​កំពុង​តាម​ស្វែងរក​នៅឡើយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print