ការនាំចេញគ្រាប់ស្វាយ​​ចន្ទី​ជិត ១លានតោន​របស់កម្ពុជា​ រកប្រាក់ចំណូល​បាន​ជិត​ ១,៧ ​ពាន់​លាន​ដុល្លារ ក្នុងរយៈពេល​ ៥ខែឆ្នាំ២០២៦នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បើយោង​តាម​របាយការណ៍​ក្រៅផ្លូវការ​របស់ស​មាគម​ស្វាយចន្ទីកម្ពុជា​ បានបង្ហាញថា​ កម្ពុជា​បាន​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​សរុប​ជិត ១ លានតោន ​(៩៧៩៧២៨) ​ទៅ​កាន់​ប្រទេស​វៀត​ណាម​ នៅ​ក្នុងរយៈពេល ៥ ​ខែ​ដំបូង​ឆ្នាំ ​២០២៦​ ដោយ​បង្កើត​ប្រាក់ចំណូលជិត ​១,៧ ​ពាន់លាន​ដុល្លារ ​(១៦៩១) ​កើនឡើង ២៥,៣៣% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ ២០២៥​។​

ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា ​ការនាំចេញគ្រាប់​ស្វាយ​ចន្ទីឆៅ​របស់កម្ពុជា​បង្ហាញ​ពីភាពរឹងមាំ ​ខណៈលទ្ធផលនេះផ្ទុយស្រឡះ​ពីការព្រួយ​បារម្ភកាល​ពី​ដើម​ឆ្នាំ ​អំពី​ផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុមកលើទិន្នផលចន្ទី។

ប្រធានសមាគមរូបនេះបន្ថែមថា កំណើននេះកើតមានឡើងនៅចំពេល​មានលក្ខខណ្ឌអាកាស​ធាតុប្រឈម​ រួមមាន អាកាសធាតុត្រ​ជាក់​អូស​បន្លាយ ភ្លៀងកក់ខែ និងកម្ដៅខ្លាំងលើសពី ៤០​អង្សាសេ ​ដែលដំបូងឡើយបានបង្ករ​ឱ្យមាន​ការភ័យ​ខ្លាច​ក្នុងចំណោមអ្នកជំនាញឧស្សា​ហកម្ម អំពីការធ្លាក់ចុះនៃទិន្នផល និងគុណភាព។

គួរជម្រាបជូនថា​ ​កម្ពុជា​នៅក្នុងឆ្នាំ ២០២៥​ រកចំណូលបាន ​១,៥ ​ពាន់លាន​ដុល្លារ ​ពីការ​នាំចេញ​គ្រាប់​ស្វាយ​ចន្ទីឆៅ ១ លានតោន​ កើនឡើង ២៧% ធៀបនឹងឆ្នាំ ​២០២៤៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print