រថយន្តព្រូសបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ÷ បុរសម្នាក់បានរងរបួសធ្ងន់ខណៈបើកបរម៉ូតូក្នុងទិសដៅពីលិចទៅកើតលុះដល់ចំណុចកត់ហេតុក៏ត្រូវបានរថយន្តព្រូសមួយគ្រឿងបើកបរដោយជនជាតិចិនបានបុកម៉ូតូរបស់គាត់ពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង 7:00 និង 45 នាទីថ្ងៃទី 25 ខែមិថុនាឆ្នាំ 2026 តាមបណ្ដោយផ្លូវផ្លូវឧកញ៉ាមុងរិទ្ធី ស្ថិតក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេត្តបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1O ,1008 បើកបរក្នុងក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតខេត្តក៏មានរថយន្តមួយគ្រឿងម៉ាក toyota prius ពាក់ផ្លាកលេខភ្នំពេញ2BP 85 46 បើកបរក្នុងល្បឿនហើយក៏បត់ចូលក្រុមហ៊ុនមិនប្រយ័ត្នក៏បុកម៉ូតូពេញទំហឹងបណ្តាលអោយបុរសខាងលើរងរបួសធ្ងន់តែម្តង។

...

ក្រោយកើតហេតុជនរងគ្រោះទៅបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដោយឡែកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងដើម្បីយករថយន្តនិងម៉ូតូជនរងគ្រោះយកទៅរក្សាតុនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ដោយឡែកជនជាតិចិនដែលបើកបររថយន្តបង្កខាងលើបានរត់គេចខ្លួនពីកន្លែងកើតហេតុ៕ដោយ÷សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print