ភ្នំពេញ÷បុរសអនាថាម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយរថយន្តបានបន្តបើករត់គេខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទប់នេះបានកើតឡើងនៅវេលាម៉ោង 9:00 និង 40 នាទីយប់ថ្ងៃទី 25 ខែមិថុនាឆ្នាំ 2026 តាមបណ្ដោយផ្លូវជាតិលេខ 3 ស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូលរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថានៅមុនពេលកើតហេតុគេតែងតែឃើញបុរសអាណាថាម្នាក់នេះតែងតែដើរលើផ្លូវនិងឆ្លងផ្លូវចុះឡើងចុះឡើងនៅតំបន់កើតហេតុខាងលើលុះមកដល់វេលាម៉ោងកើតហេតុស្រាប់តែឃើញមានរថយន្តមិនចាំម៉ាកមួយគ្រឿងបានបើកបុកហើយកិនពីលើបណ្ដាលឲ្យបុរសអាណាថារូបនោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយរថយន្តបង្ករមិនចាំម៉ាកបានបើកបន្តទៅមុខទៀតបាត់ស្រមោលតែម្តង។
ក្រោយកើតហេត្តសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទាក់ទងទៅរថយន្តសាម៊ុយដើម្បីដឹកយកសាកសពបុរសជនអនាថាខាងលើយកទៅតំកល់បូរជានៅវត្តជន្លង់ម្លូរ៕ ដោយ÷សីហា សែនសុខ










